**សម្ដេចតេជោ៖ កម្ពុជាតែងតែចង់ធ្វើជាមិត្តល្អរបស់អាមេរិក ជាពិសេសការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ**មន្ត្រីជំនាញកំពុងស្រាវជ្រា វករណីវិវាទរវាងប៉ូលិសចរាចរណ៍ និងម្ចាស់រថយន្ត ពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខមិនប្រក្រតី រហូតដល់មានការចោទថា ប៉ូលិសចរាចរណ៍បានលួច memoryក្នុងរថយន្ត**ក្រុមហ៊ុនដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួលប្រព័ន្ធបញ្ចេញសំណល់រាវតាមស្តង់ដារបច្ចេកទេសអនុញ្ញាត**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ **អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ាន់ម៉ូហាន់ ស៊ីង ត្រូវបានគេចាត់ទុកថាជាស្ថាបត្យករនៃកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា**ទាហានកូរ៉េខាងជើងម្នាក់ ដែលបញ្ជូនឱ្យទៅជួយរុស្ស៉ី ប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ត្រូវបានចាប់ខ្លួនជាឈ្លើយសឹក**មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងដំណើរការឯកសារ ដើម្បីឈានទៅការបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលលក់ថ្នាំហើយបានប្រើប្រាស់ប៊ិច ដើម្បីកែប្រែកាលបរិច្ឆេទ**លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរបស់ប្រទេសចិនលើកទី៥ ត្រូវបានចេញផ្សាយ**កម្លាំង​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ស្រាវជ្រាវ​មុខស​ញ្ញា​ក្មេងទំនើង ​តាមរយៈ​បណ្ដាញ​សង្គម ​tik tok ឃា​ត់បា​ន ៥នាក់​ និងដកហូតកាំបិត​ផ្គាក់**អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រី នៃសេវាទាំងបី ត្រូវបម្រើសេវាប្រកបដោយវិជ្ជាជីវៈខ្ពស់**ក្រុមសមាជិកសភាកូរ៉េខាងត្បូង បោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី ជាហេតុធ្វើឱ្យវិបត្តិនយោបាយ កាន់តែមានភាពតានតឹងខ្លាំងឡើង**ប្រធានាធិបតីរុស្ស៉ី ថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន**ប្រតិភូវិនិយោគិនមកពីចិន និងសិង្ហបុរី ស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅកម្ពុជា**ឯកឧត្តម គួច ចំរើន៖ ដីធ្លី​ បានចុះបញ្ជី​ មានប័ណ្ណកម្មសិទ្ធ​ គឺមានសុវត្ថិភាព​ និងជាមូលធនរបស់កម្មសិទ្ធិករ**តុលាការរុស្ស៊ីកាត់ទោសទាហានស៊ីឈ្នួលបែលហ្ស៊ិក ឱ្យជាប់គុករយៈពេល៦ឆ្នាំ**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនឯកឧត្តមផ្ទាល់ ក្នុងករណីមានជំពាក់កម្ចីអនឡាញ**អភិបាលខេត្តកំពង់ចាម៖ គណនេយ្យភាពសង្គម ជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី**អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន ស្នើក្រសួងការងារ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការនៃកម្លាំងពលកម្ម

វត្តហ្វឹកហ្វឺនបាញ់កាំភ្លើងដៃ កងទ័ពជើងគោកអាស៊ាន AARM និងវគ្គហ្វឹកហ្វឺនបាញ់កាំភ្លើង ដៃអូស្ត្រាលី AASAM បានបិទបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវត្តហ្វឹកហ្វឺនបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន ( AARM )និងវគ្គហ្វឹកហ្វឺនបាញ់កាំភ្លើង ដៃអូស្ត្រាលី (AASAM ) នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានថ្លែងការកោតសរសើរពោះ ការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ ក៏ដូចជានាយទាហាន និងយោធាចារ្យទាំងអស់ ដែលបាន សស្រាក់សស្រាំ រៀបចំអនុវត្តផែនការ កម្មវិធីហ្វឹកហ្វឺន ឱ្យដំណើរការបានរលូន ដែលជាការងារមួយ ដែលយើងត្រូវចាត់តាំងដំណើរការយ៉ាងល្អិតល្អន់ តាំងពីជំហានដំបូងរហូតដល់ទីបញ្ចប់ដោយទទួល បាននូវលទ្ធផលគួរជាទីមោទនៈ។

ឧត្តមសេនីយ៍ឯក អ៊ួន សារឿន សង្ឃឹមជឿជាក់ចំពោះការខិតខំ ប្រឹងប្រែង ប្រកបដោយសមត្ថភាពរបស់អស់ កម្មសិក្សាការីទាំងអស់ដែលទើបបញ្ចប់វគ្គ ត្រូវបំពេញភារកិច្ច នៅតាមអង្គភាពរបស់ខ្លួនបានល្អ នឹងនាំមកនូវជ័យជំនះ និងកិត្តិយសជូនកងទ័ពជើងគោក ។

ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវមានស្មារតី អង់អាចក្លាហាន មុះមុតដាច់ខាត មិនតក់ស្លុត និងហ៊ានធ្វើពលីកម្ម ដើម្បី បុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។
២. ត្រូវមានស្មារតីសាមគ្គីភាព រឹងមាំ ចេះសហការជួយគ្នាទៅវិញទៅមកគ្រប់ពេលវេលា។
៣. ត្រូវមានអត្តចរិក សីលធម៌ ស្លូតបូត សមរម្យជាកងយោធពលខេមរភូមិន្ទ។
៤. ត្រូវយកចិត្តទុកដាក់ គោរពដាច់ខាត វិន័យរបស់កងទ័ព និងក្រិត្យច្បាប់របស់រដ្ឋ។
៥. ត្រូវជៀសវាងដាច់ខាត ឱ្យឆ្ងាយពីគ្រឿងញៀន ត្រូវទប់ស្កាត់ ប្រឆាំងដាច់ខាតរាល់ចលនា បដិវត្តន៍ពិណ និងប្តេជ្ញាការពារដាច់ខាត រដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងដោយការបោះឆ្នោត។

អត្ថបទដែលជាប់ទាក់ទង