**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អរគុណដល់អ្នកពាក់ព័ន្ធគ្រប់ផ្នែក ដែលជួយធ្វើឱ្យព្រះរាជពិធីបុណ្យអុំទូក បញ្ចប់ដោយជោគជ័យ និងប្រកបដោយភាពសប្បាយរីករាយ**កូនខ្មែរដែលមានឈាមជ័រខ្មែរកម្ពុជាក្រោម ត្រូវបានតែងតាំងជា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋមន្ត្រី**រដ្ឋមន្រ្តីបរិស្ថាន៖ ជោគជ័យនៃការយល់ដឹងនិងទុកដាក់សំរាមបានល្អប្រសើរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នា យ៉ាងរឹងមាំ រវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព**ស្នងការរាជធានីភ្នំពេញ ថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលសហការគ្នាបានល្អ ក្នុងការការពារក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយជោគជ័យ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងបាក់ឌុប ទទួលបាននិទ្ទេស A ទាំង ១១៩នាក់ នៅខេត្តព្រៃវែង**អ៊ីរ៉ង់បដិសេធបេសកជនដែលបានជួបប្រជុំសម្ងាត់ជាមួយលោក Elon Musk**អ៊ីស្រាអែល​បាន​បំផ្លាញ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​អំឡុង​ការ​វាយ​ប្រហារកាលពី​ខែ​តុលា**Apple ដកប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយរដ្ឋរបស់អាមេរិកចេញពី AppStore ក្នុងប្រទេសរុស្ស៊ី**ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឡាវ**ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ**​លោក កើត ឆែ៖ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជិត ៣លាននាក់**ប្រេសុីល រៀបចំពង្រឹងសន្តិសុខ មុនកិច្ចប្រជុំកំពូល G20 នៅដេីមសប្តាហ៍ក្រោយ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមកិច្ចការពារយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច**ក្រុមហ៊ុន Gazprom របស់រុស្ស៊ីនឹងបញ្ឈប់ការដឹកជញ្ជូនឧស្ម័នទៅកាន់ប្រទេសអូទ្រីសចាប់ពីថ្ងៃសៅរ៍**UN ព្រមានអំពើហិង្សាប្រដាប់អាវុធធ្វើឲ្យវិបត្តិមនុស្សធម៌នៅស៊ូដង់កាន់តែយ៉ាប់យឺន**អ៉ីរ៉ង់ គាំទ្រលីបង់​ឲ្យចរចារកកិច្ចព្រមព្រៀបទឈប់បាញ់​ ជាមួយអ៉ីស្រាអែល**ឯកឧត្ដម ប៊ូ ជុំសេរី៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua ចាត់ទុកព្រះរាជពិធីបុណ្យអុំទូកខ្មែរជាពិធីបុណ្យរីករាយបំផុតនៅអាស៊ីអាគ្នេយ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ស ខេង អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ឃួន សុដារី អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

អាមេរិក សម្រេចឱ្យមានការផ្តល់ប្រាក់សំណង ៥០លានដុល្លារ ដល់បុរសម្នាក់ ដែលជាប់ពន្ធនាគារ ១០ឆ្នាំ ក្រោយត្រូវបានកាត់ទោសខុស

វ៉ាស៉ីនតោន៖ គណៈវិនិច្ឆ័យនៅសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ បានសម្រេចឱ្យមានការផ្តល់ប្រាក់សំណងចំនួន ៥០លានដុល្លារ ដល់បុរសម្នាក់ ដែលបានចំណាយពេលជិត១០ឆ្នាំ នៅក្នុងពន្ធនាគារ ក្រោយត្រូវបានកាត់ទោសខុស សម្រាប់ករណីឃាតកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤។

គណៈវិនិច្ឆ័យសហព័ន្ធនៅទីក្រុង Chicago កាលពីថ្ងៃចន្ទ បានចេញសាលក្រមផ្តល់ប្រាក់សងជំងឺចិត្តខាងលើ ដល់លោក Marcel Brown ដែលមានអាយុ៣៤ឆ្នាំ។

លោក Brown ត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៣៥ឆ្នាំ បន្ទាប់ពីលោក ត្រូវបានរកឃើញថាជាប់ពិរុទ្ធ ពីបទជាអ្នកសមគំនិត ក្នុងករណីឃាតកម្មកាលឆ្នាំ២០០៨ លើបុរសវ័យ១៩ឆ្នាំម្នាក់។

គួរបញ្ជាក់ថា យ៉ាងណាមិញ កាលពីឆ្នាំ២០១៨ សំណុំរឿងនោះត្រូ​វបានទម្លាក់ចោលវិញ ហើយលោកត្រូវបានដោះលែងឱ្យមាន​សេរីភាព ក្រោយក្រុមមេធាវីរបស់លោក បានផ្តល់ភស្តុតាង ដែលបង្ហាញថា ការទទួលបានចម្លើយសារភាពពីរូបលោក គឺត្រូវបានធ្វើឡើងដោយខុសច្បាប់។ កាលពីខែសីហា បុរសវ័យ៧១ឆ្នាំម្នាក់ ក៏ទទួលបានសំណង៧លានដុល្លារផងដែរ ពីទីក្រុង Oklahoma ក្រោយជាប់ពន្ធនាគាររហូតដល់ជិត៥០ឆ្នាំ សម្រាប់អំពើឃាតកម្ម ដែលលោកមិនបានប្រព្រឹត្ត៕

អត្ថបទដែលជាប់ទាក់ទង