**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ

មនុស្សស្លាប់ច្រើន ហើយអត្រា​កំណើត​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ រុញច្រានរុស្ស៊ីធ្លាក់ក្នុងគ្រោះមហន្តរាយ

មូស្គូ៖ រុស្ស៊ីបានកត់ត្រាអត្រាកំណើតទាបបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៩៩ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ជាមួយនឹងការសម្រាលកូនក្នុងខែមិថុនាក្រោម ១សែននាក់ ដែលជាការធ្លាក់ចុះប្រចាំខែដំបូង។ នេះបើយោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយកាលពីថ្ងៃចន្ទទី៩ ខែកញ្ញា ។

ការភ្ជាប់គ្នានៃការថយចុះនៃកំណើត និងការកើនឡើងអត្រាមរណភាព បាននាំឱ្យមានការថយចុះនៃចំនួនប្រជាជនរុស្ស៊ី បង្កបញ្ហាសម្រាប់វិមានក្រឹមឡាំង ខណៈដែលប្រទេសនេះកំពុងធ្វើសង្រ្គាមជាមួយប្រទេសអ៊ុយក្រែន។ វិមានក្រឹមឡាំងកាលពីខែកក្កដាបានហៅអត្រាកំណើតទាបរបស់រុស្ស៊ីថាជា «គ្រោះមហន្តរាយ» សម្រាប់ប្រទេស។
យោងតាមទិន្នន័យដែលចេញផ្សាយដោយសេវាកម្មស្ថិតិ Rosstat កុមារចំនួន៥៩៩៦០០នាក់បានកើតនៅក្នុងប្រទេសរុស្ស៊ី ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ ដែលមានចំនួន១៦០០០នាក់តិចជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ និងទាបបំផុតចាប់តាំងពីឆ្នាំ១៩៩៩។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា នៅក្នុងខែមិថុនាចំនួនទារកទើបនឹងកើតបានធ្លាក់ចុះ៦ភាគរយមកនៅត្រឹម៩៨៦០០នាក់ នេះជាលើកដំបូងដែលចំនួនបានធ្លាក់ចុះក្រោម១សែននាក់។

ការធ្លាក់ចុះនៃចំនួនប្រជាជនតាមធម្មជាតិរបស់ប្រទេសរុស្ស៊ីកើនឡើងនៅឆ្នាំនេះ ដោយមានអ្នកស្លាប់ចំនួន៣២៥១០០នាក់ត្រូវបានកត់ត្រានៅចន្លោះខែមករា និងខែមិថុនា ឬ ៤៩០០០ច្រើនជាងក្នុងរយៈពេលដែលត្រូវគ្នានៃឆ្នាំមុន។ ទិន្នន័យបានបង្ហាញថា ការថយចុះចំនួនប្រជាជនត្រូវបានប៉ះប៉ូវដោយកំណើន២០,១ភាគរយនៃជនចំណាកស្រុកក្នុងខែមករាដល់ខែមិថុនា។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយកាលពីខែកក្កដាថា៖«នេះគឺជាមហន្តរាយសម្រាប់អនាគតរបស់ប្រទេសជាតិ»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី។ ទន្ទឹមគ្នានោះ លោកស្រី នីណា អូស្តានីណា (Nina Ostanina) ប្រធានគណៈកម្មាធិការការពារគ្រួសារនៅសភាជាន់ទាបរបស់រុស្ស៊ីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA របស់រដ្ឋថា៖«ប្រតិបត្តិការប្រជាសាស្ត្រពិសេស” គឺចាំបាច់ដើម្បីកែលម្អអត្រាកំណើត»៕

អត្ថបទដែលជាប់ទាក់ទង