ក្រសួងទេសចរណ៍ ដាក់ឱ្យអនុវត្តប្រកាសអន្តរក្រសួងថ្មី ស្តីពីសេវាសាធារណៈ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ មានកិត្តិយសជម្រាបជូនដំណឹងដល់ ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ មេត្តាជ្រាបថា ក្រសួងទេសចរណ៍នឹងដាក់ឱ្យអនុវត្តប្រកាសអន្តរក្រសួងលេខ៥៣៦ សហវ.ប្រក.អទច ចុះ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្តីពីសេវាសាធារណៈរបស់ក្រសួងទេសចរណ៍ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៤ តទៅ។
ចំពោះព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនងមកក្រសួងទេសចរណ៍ដែលមានទីតាំងនៅ ដីឡូត៍លេខ៣A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬតាមរយៈមន្ទីរទេសចរណ៍ រាជធានី ខេត្ត ឬតាមរយៈទូរស័ព្ទលេខ ០៩២ ៧៧៩ ៨៣៣ រៀងរាល់ម៉ោងធ្វើការ។