**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសអបអរសាទរ ខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរៈភូមិន្ទ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររយៈពេល០៩ខែ ឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើការរៀបចំសូចនាករក្នុងការវាស់វែងសមិទ្ធិកម្មលើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១**មេដឹកនាំរុស្ស៊ី ព្រមានលោកខាងលិច ដោយប្រកាសគោលលទ្ធិនុយក្លេអ៊ែរថ្មី**អ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក វាយប្រហាររុស្ស៊ីជាលើកដំបូង ក្នុងសង្រ្គាម១ពាន់ថ្ងៃ**អាមេរិកចោទរុស្ស៉ីជាអ្នកបង្កើនជម្លោះនៅអ៊ុយក្រែន តាមរយៈការប្រើប្រាស់ទាហានកូរ៉េខាងជើង**ឧបនាយករដ្ឋមន្ត្រីការ វង្សី វិស្សុត ទទួលជួបវិនិយោគិនកូរ៉េដែលមានបំណងចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ**ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ដឹកនាំវេទិកាពិភាក្សាស្តីពីគោលនយោបាយសង្គមកិច្ច**រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កោតសរសើរសមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបំពេញបេសកកម្មរបស់ខ្លួនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**ឯកឧត្តម កត្តា អ៊ន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម**កម្ពុជាជំរុញឱ្យមានការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុកាន់តែច្រើនសម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងស្និសីទលើកទី៩ ស្តីពីការប្រែប្រួលអាកាសធាតុ COP29**អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលព្រះវិហារ វត្តដំណាក់ រួចរាល់ជាស្ថាពរ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាថកឋាស្តីពីការបង្កើតកិច្ចសហការណ៍ នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំក្រោមឱវាទ**ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីការចូលរួមពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ចាប់ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី**កម្ពុជា-អេស្ប៉ាញ ពិភាក្សាអំពីមធ្យោបាយ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យនានា ដែលជាផលប្រយោជន៍រួម**ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីប្រគេនជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្រព្រះបាតិមោក្ខ**រាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ចំនួន ៤ ជាថ្នាលរបស់រាជរដ្ឋាភិបាល**អគ្គនាយករង ប.ស.ស. ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤

អតីតអគ្គលេខាធិការ UN៖ ការដឹកនាំរបស់សម្ដេចតេជោ បានធ្វើឱ្យទំនាក់ទំនងកម្ពុជា និងកូរ៉េមានភាពល្អប្រសើរ និងបានរួមចំណែកដល់សុខសន្តិភាពទាំងតំបន់ និងពិភពលោក


ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Ban Ki-moon អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងឱកាសសម្ដេចអញ្ជើញចូលរួមក្នុង “វេទិកាចំណេះដឹងពិភពលោក” នៅសាធារណរដ្ឋកូរ៉េ។

ជាកិច្ចចាប់ផ្ដើមឯកឧត្តម Ban Ki-moon បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា ដែលរៀបចំឱ្យមានជំនួបនេះឡើង ក្នុងពេលដែលសម្ដេចអញ្ជើញមកចូលរួមក្នុង “វេទិកាចំណេះដឹងពិភពលោក”។ ឯកឧត្តម ក៏បានអបអរសាទរសម្ដេចតេជោដែលបានក្លាយជាប្រធានព្រឹទ្ធសភា។

ឯកឧត្តម Ban Ki-moon និងសម្ដេចតេជោ បានរំលឹកនូវអនុស្សាវរីយ៍ដែលបានធ្វើការងារជាមួយគ្នា ហើយ ឯកឧត្តម ក៏បានអរគុណ សម្តេចតេជោ និង កម្ពុជា ដែលបានគាំទ្រអង្គការសហប្រជាជាតិ ក្នុងអំឡុងពេលដែលឯកឧត្តមនៅជាអគ្គលេខាធិការ។ ឯកឧត្តម បានមានប្រសាសន៍ថា ការដឹកនាំរបស់សម្ដេចតេជោ បានធ្វើឱ្យទំនាក់ទំនងកម្ពុជា និងកូរ៉េមានភាពល្អប្រសើរ និងបានរួមចំណែកដល់សុខសន្តិភាពទាំងតំបន់ និងពិភពលោកផងដែរ។

ឯកឧត្តមបាន Ban Ki-moon បានបញ្ជាក់ថា សម្ដេចតេជោ គឺជាមេដឹកនាំដែលនាំឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ហើយជាអ្នកដឹកនាំម្នាក់ក្នុងតំបន់អាស៊ាន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងបានជួយដោះស្រាយបញ្ហានានាក្នុងតំបន់អាស៊ាន។

ជាមួយគ្នានោះ ឯកឧត្តម Ban Ki-moon បានសំដែងនូវការអបអរសាទរដល់ សម្ដេចតេជោ ដែលនៅថ្ងៃស្អែកនេះ សម្ដេចនឹងទៅខេត្តឃ្យូងសាងប៊ុកដូ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសទាក់ទងនឹងការដឹកនាំ និងការកសាងសន្តិភាព។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅក្នុងឱកាសដែលសម្ដេចបានអញ្ជើញមកទស្សនកិច្ចសាធារណរដ្ឋកូរ៉េនេះ។ សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម Ban Ki-moon ថា ទោះបីជា សម្ដេច នៅមានសុខភាពល្អ ដែលធ្វើជានាយករដ្ឋមន្ត្រី មួយអាណត្តិ ឬពីរអាណត្តិទៀតក៏ដោយ ក៏ប៉ុន្តែសម្ដេច បានសម្រេចលះបង់ ដើម្បីផ្ទេរអំណាច ទៅអ្នកជំនាន់ក្រោយ ដែលជាការដោះដូរនឹងសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលយូរអង្វែង។

សម្ដេចតេជោ បានរំលឹកថា អ្វីដែលជាស្នាដៃរបស់ឯកឧត្តម Ban Ki-moon គឺការសម្រេចបាននូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) និង បានចូលរួមចំណែកដល់ការរក្សាបាននូវសុខសន្តិភាពសម្រាប់កម្ពុជា និងការរកយុត្តិធម៌ជូនប្រជាជនកម្ពុជា ដែលរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្ដេចបានរំលឹកថា ឯកឧត្តម Ban Ki-moon គឺជាភ្ញៀវទី១ ដែលសម្ដេចបានទទួលក្រោយពីការសាងសង់វិមានសន្តិភាពនៅរាជធានីភ្នំពេញ។

សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះឯកឧត្តម Ban Ki-moon និងសាធារណរដ្ឋកូរ៉េ ដែលបានខិតខំជួយដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យសំខាន់ៗ ហើយ សម្ដេច សង្ឃឹមថា តាមរយៈស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដ៏វែងមួយដែលកាត់ទន្លេចំនួន២ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ។

សម្ដេច បានបន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានធ្វើឱ្យប្រទេសយើងទាំងពីរបានពង្រីកសក្តានុពលក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត។

ជាទីបញ្ចប់ ឯកឧត្តម Ban Ki-moon ជូនពរសម្តេចតេជោ មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង