មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ អញ្ជេីញចុះទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ វរសេនាតូចថ្មើរជើងលេខ៥១៣
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតី ក្នុងពិធីទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ អង្គភាពវរសេនាតូចថ្មេីរជេីងលេខ៥១៣ ដែលកំពុងឈរជេីងនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិតបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
អញ្ជើញចូលរួមមាន មេបញ្ជាការរង នាយសេនាធិការរង លោកមេបញ្ជាការវរសេនាតូច នាយការិយាល័យនិងមេបញ្ជាការ កងអនុសេនាធំ ចំណុះកងពល។
លោកមេបញ្ជាការកងពល បានអញ្ជើញទស្សនាតាមខ្លឹមសារនីមួយៗនិងបានថ្លែងកោតសរសើរដល់អង្គភាពវរសេនាតូចថ្មេីរជេីងលេខ៥១៣ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ក្រៅពីនោះ បានចូលរួមបំពេញបេសកកម្មប្រតិបត្តិការសហការជាមួយកងកម្លាំងចម្រុះ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់។
ក្នុងនោះដែរ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដាក់ផែនការឱ្យអង្គភាពបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កបង្កើតផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកាជួយកសាងក្នុងអង្គភាព៕