តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជនមានជីវភាពខ្វះខាត
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានចាត់តាំងលោក វរសេនីយ៍ឯក កែវ ស៊ីថា មេបញ្ជាការរង ដឹកនាំក្រុមការងារ សហការជាមួយ មេបញ្ជាការ ផ្នែកសឹករងសិរីសោភ័ណ រួមជាមួយអាជ្ញាធរ ភូមិ-សង្កាត់ នាំយកអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា មួយចំនួន ចុះសួរសុខទុក្ខ លោក មៀម ចន្តី អាយុ ៧១ឆ្នាំ ជាអតីតយុទ្ធជន មានជីវភាពខ្វះខាត និងមានជំងឺមហារីកខួរក្បាល សម្រាកព្យាបាលនៅគេហដ្ឋាន ភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក មេបញ្ជាការរង បានពាំនាំ ការសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ និងជូនពរចំពោះអតីតយុទ្ធជនដែលធ្លាប់មានស្នាដៃចំពោះជាតិមាតុភូមិ សូមឆាប់ជាពីជំងឺ មានសុខភាពល្អ អាយុយុឺនយូរ ដើម្បីជាម្លប់ដល់កូនចៅ៕