**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអនុគ្រោះទោស និងការផ្ទេរអនីតិជនទំនាស់នឹងច្បាប់ ពីមណ្ឌលអប់រំកែប្រែទៅមណ្ឌលយុវនីតិសម្បទា ដើម្បីពង្រឹងយន្តការអប់រំកែប្រែអនីតិជនទំនាស់នឹងច្បាប់ និងជាការគិតគូរដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ**កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បន្តឃាត់ខ្លួនក្រុមទំនើង ដែលបង្កសកម្មភាពធ្វើអោយប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាច្រើននាក់**សមាហរណកម្មនៃតំបន់ដីសណ្តទន្លេយ៉ង់សេជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ក្នុងតំបន់**ក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម រៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»**ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ញេីញប្រគល់ ពានរង្វាន់ មហោស្រពណូអែល នៃក្តីស្រលាញ់របស់ព្រះ វិហារក្រុមជំនុំ ម៉េតូឌីស ខេត្តបន្ទាយមានជ័យ**រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី៖ ក្រុមហ៊ុនរុស្ស៊ី ចាប់ផ្តើមប្រើប្រាស់ bitcoin និងរូបិយបណ្ណឌីជីថលផ្សេងទៀត ក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ**កម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនក្មេងទំនើង ៦នាក់ ដកហូតបានកាំបិតផ្គាក់ ៣ដើម**ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើរទាំងក្នុងស្រុក និងក្រៅស្រុក**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**ឯកឧត្តម សរ សុពុត្រា សង្ឃឹមថា ប្រធានសមាគមចិនហុកគៀន ខេត្តហ្វូជាន អគ្គនាយក អគ្គនាយរង ក្រុមហ៊ុន Fujian Shilianda និងមកទស្សនកិច្ចខេត្តស្ទឹងត្រែង**បទវិភាគ៖អាមេរិកលក់អាវុធឱ្យតៃវ៉ាន់មិនអាចរារាំងនិន្នាការប្រវត្តិសាស្ត្រទូទៅដែលបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានឡើយ**សហរដ្ឋអាមេរិក កំពុងពិចារណាលើក្រុមហ៊ុនចិន Sophgo ដែលទំនងជាអាចនឹងចុះចូលក្នុងបញ្ជីខ្មៅ**តៃវ៉ាន់ ចោទប្រកាន់អតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ពីបទទទួលសំណូកជាង ៥២ម៉ឺនដុល្លារ ជុំវិញគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយ នៅតៃប៉ិ**បក្សប្រឆាំងនៅកូរ៉េខាងត្បូង ដាក់សំណើចោទប្រកាន់ ដើម្បីដកតំណែង ប្រឆាំងប្រធានាធិបតីស្តីទី លោក Han Duck-soo

ឧត្តមសេនីយ៍ឯក​ លឹម​ តុងហួត៖ ការផ្ញេីសារអប់រំពីបញ្ហាគ្រឿងញៀនតាមរយ:ស្រ្តីនឹងមានប្រសិទ្ធភាពខ្ពស់​

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: មានប្រសាសន៍បែបនេះក្នុងពិធីបេីកវគ្គបណ្តុះបណ្ដាលគ្រូបង្គោល (ថ្នាក់តំបន់) ស្ដីពីលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយដើម្បីទប់ស្កាត់ការប្រើប្រាស់និងចែកចាយគ្រឿងញៀន វិស័យកិច្ចការនារីមកពីខេត្តគោលដៅចំនួន៩ រួមមាន៖ ខេត្តមណ្ឌលគិរី រតនៈគីរី ត្បូងឃ្មុំ កំពង់ចាម សៀមរាប តាកែវ កំពង់ស្ពឺ រាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់សរុបចំនួន៥០នាក់ នៅខេត្តពោធិ៍សាត់។

វគ្គបណ្តុះបណ្តាលសហការរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​និងក្រសួងកិច្ចការនារី ក្រោមអធិបតីភាពលោកជំទាវ គង់​ សំអូន​ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២៤ នេះ។

ថ្លែងក្នុងនាម​ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងវគ្គបណ្តុះបណ្តាលនោះឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានពាំនាំការកោតសសេីរ​ គាំទ្រ​ពីសំណាក់ឯកឧត្តម​សន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបនាយករដ្ឋមន្រ្តី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ជូនចំពោះថ្នាក់ដឹកនាំក្រសួងកិច្ចការនារី​ ខេត្តពោធិសាត់​ និងសិក្ខាកាមទាំងអស់​ដែលបានបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជា ០១បប របស់ាជរដ្ឋាភិបាល “សម្អាតចកពីបឹង”។

ក្នុងឱកាសនោះដែរ​ ឧត្តមសេនីយ៍ឯក​ លឹម​ តុងហួត​ បានថ្លែងបន្តថា​ ការចូលរួមរបស់ស្រ្តីគឺមានសារសំខាន់ចាំបាច់​ មានឥទ្ធិពល មានភាពជិតស្និទ្ធនៅជាប់ជាមួយក្រុមគ្រួសារ​ហេីយសម្លេង​ និងដំបូន្មានរបស់ស្រ្តីគឺស្រទន់អាចចាក់ចូលជ្រៅក្នុងក្រអៅបេះដូង​ “ការផ្ញេីសារអប់រំពីបញ្ហាគ្រឿងញៀនតាមរយ:ស្រ្តីនឹងមានប្រសិទ្ធភាពខ្ពស់​ ។ ជាមួយនេះលោក​ក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងទូទៅ​ ច្បាប់ស្តីការត្រួតពិនិត្យគ្រឿងញៀន​ និងត្រូវជួយជំរុញការទាញយកកម្មវិធីApp NoDrug https://nodrugsnacd.com/download មកប្រេីប្រាស់ដេីម្បីរាយការណ៍និងទទួលបានការដោះស្រាយរាល់ករណីគ្រឿងញៀននៅមូលដ្ឋាន។

លោកស្រី ប៉ុក​ ណាឌី​ អភិបាលរងខេត្តពោធិ៍សាត់បានថ្លែងស្វាគមន៍និងរាយការណ៍ជូនពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងមូលដ្ឋានខេត្តពោធិ៍សាត់​និងការងារផ្សេងៗទៀតដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋខេត្តបឹងទន្លេសាបមួយនេះ។

ថ្លែងក្នុងនាម លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្នុងវគ្គបណ្តុះបណ្តាលនោះ​ លោកស្រី​ គង់​ សំអូន​ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី​ បានមានប្រសាសន៍ពីភាពចាំបាច់ការចូលរួមរបស់ស្រ្តីក្នុងភាពជាម្តាយ ជីដូន​ បងស្រី​ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក្នុងសហគមន៍មូលដ្ឋាន​តាមរយះការផ្សព្វផ្សាយអប់រំដល់ក្រុមគោលដៅថ្នាក់ស្រុក ឃុំ ឱ្យចូលរួមការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាទាក់ទងនឹងយេនឌ័រ, ការរំលោភបំពានផ្លូវភេទ, ការជួញដូរមនុស្ស សុខភាពមាតានិងទារក​។ ល។ ដែលឆ្លុះបញ្ចាំងពីគ្រួសារ គឺជាស្នូលនៃការទប់ស្កាត់ការប្រើប្រាស់បំពានគ្រឿងញៀនខុសច្បាប់​ និងសូមជួយផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋហ៊ានរាយការណ៍តាមរយ:App NoDrug ងាយស្រួល រហ័ស​ ដោះស្រាយបានទាន់ពេលធ្វើឱ្យសហគមន៍យើងមានសុខសន្តិភាព ការអភិវឌ្ឍន៍រីកចម្រើន ។

សូមបញ្ជាក់ថា​:វ​គ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយ:ពេល៣ថ្ងៃចាប់ពីថ្ងៃទី១១​ ដល់​ថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ​២០២៤​ ៕

អត្ថបទដែលជាប់ទាក់ទង