**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ជួបទូតចិនប្រចាំអាស៊ាន ទទួលសារតាំងពីទូតគុយបាប្រចាំអាស៊ាន និងមានកម្មវិធីមួយចំនួនទៀត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាអាហារការងាររៀបចំដោយលោកស្រី Hou Yanqi ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន ដោយភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងបានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ កំពូលអាស៊ាន-ចិនលើកទី ២៧ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី ២៧ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៩ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសឡាវ នៅខែតុលា ខាងមុខ។

នៅព្រឹកថ្ងៃដដែនេះ លោកស្រី Dagmar González Grau ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋគុយបាប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នាឱកាសនោះ ឯកឧត្ដមអគ្គលេខាធិការអាស៊ាន បានអបអរសាទរ លោកស្រី សម្រាប់ការចាប់ផ្តើមភារកិច្ច និងបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកស្រី និងស្ថានទូតគុយបា ក្នុងទីក្រុងហ្សាការតា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ជាមួយគុយបា។

បណ្ឌិត កៅ គឹមហួន បានលើកទឹកចិត្តឱ្យគុយបា បន្តស្វែងរកកិច្ចសហការបន្ថែមទៀត ជាមួយអាស៊ាន ក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក រួមទាំងពាណិជ្ជកម្ម និងការវិនិយោគ សុខាភិបាល បច្ចេកវិទ្យាខាងជីវសាស្ត្រ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការបម្រែបម្រួលអាកាសធាតុ។ បន្ថែមលើនេះឯកឧត្ដមបានស្នើថា គុយបាគួរតែពង្រឹងការចូលរួមរបស់ខ្លួនជាមួយអាស៊ាន តាមរយៈតួនាទីរបស់ខ្លួន នៅក្នុងសហគមន៍នៃប្រទេសនៅអាមេរិកឡាទីន និងការីប៊ីន (CELAC) ជាដើម។

លោកជំទាវ បានគូសបញ្ជាក់ពីការចាប់អារម្មណ៍របស់ប្រទេសគុយបា ក្នុងការពង្រឹងទំនាក់ទំនងដែលមានប្រយោជន៍ ទៅវិញទៅមកជាមួយអាស៊ាន និងបានបង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសគាត់ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីស្វែងរកកាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយអាស៊ាន និងប្រទេសសមាជិកអាស៊ាន។កាលពីឆ្នាំ២០២០ ប្រទេសគុយបា បានចូលក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ីអាគ្នេយ៍ (TAC) ដែលបង្ហាញពីការប្តេជ្ញាចិត្តចំពោះសន្តិភាព និងស្ថិរភាពតំបន់ព្រមទាំងការលើកកម្ពស់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអាស៊ាន។ គណៈកម្មាធិការអាស៊ានប្រចាំទីក្រុងហាវ៉ាណា ប្រទេសគុយបា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ានជាមួយប្រទេសគុយបា នៅក្នុងប្រទេសម្ចាស់ផ្ទះ។

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី បណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយ លោក Piti Srisangnam នាយកប្រតិបត្តិមូលនិធិអាស៊ាន ដើម្បីពិភាក្សាអំពីកម្មវិធីចុងក្រោយនៃ AI Ready ASEAN របស់មូលនិធិនេះ។ កម្មវិធីនេះសំដៅត្រៀមជួយដល់ពលរដ្ឋអាស៊ាន ជាមួយនឹងជំនាញបញ្ញាសិប្បនិម្មិត ក្នុងការសហការជាមួយក្រុមហ៊ុន Google។

នៅក្នុងឱកាសនោះឯកឧត្ដមអគ្គលេខាធិការអាស៊ាន បានស្វាគមន៍គំនិតផ្តួចផ្តើមនេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចរបស់ AI ដូចដែលបានចែងនៅក្នុង គោលការណ៍ណែនាំអាស៊ាន ស្តីពីអភិបាលកិច្ច និងសិលធម៌របស់ AI ដែលបានអនុម័តដោយកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៤។

នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ឯកអគ្គរដ្ឋទូតដែលជាសមាជិក ERIA និងប្រទេសដៃគូសន្ទនា។ នៅក្នុងសន្ទរកថាអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីតួនាទីរបស់ ERIA និងប្រទេសដៃគូ ក្នុងការគាំទ្រដល់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ព្រមទាំងក្នុងការដោះស្រាយការប្រឈមនានាផ្នែកតំបន់ តាមរយៈកិច្ចសន្ទនាគោលនយោបាយរួមគ្នា និងអនុសាសន៍ដែលផ្អែកលើភស្តុតាងជាដើម។

នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសន្ទរកថា អបអរក្នុងពិធីខួបអនុស្សាវរីយ៍ ៧៥ ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយស្ថានបេសកកម្មចិនប្រចាំអាស៊ាន។

នៅក្នុងឱកាសនោះអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការបន្តធ្វើការជាមួយប្រទេសចិន នៅក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ដើម្បីពង្រឹងទំនាក់ទំនងបន្ថែមទៀត ព្រមទាំងចូលរួមចំណែកដល់ការជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងក្រៅតំបន់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង