ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តព្រៃវែង
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តព្រៃវែង ដោយមានការចូលរួមពី ឯកឧត្តមអគ្គនាយករង លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ឯកឧត្តមអភិបាលរងខេត្តព្រៃវែង ក្រុមការងារជំនាញនាយកដ្ឋាន ក្រុមការងារជំនាញនៃទីចាត់ការទទួលបន្ទុករៀបចំនិមិត្តសញ្ញាក្រុង ស្រុក អភិបាល អភិបាលរងក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ៦៥នាក់ ស្រី៦នាក់។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តព្រៃវែង មុននឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិនិត្យ សម្រេច និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ៕