**ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក សហការរៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងជុំវិញប្រធានបទកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ**លោក Amos Hochstein នឹងធ្វើដំណើរទៅអ៉ីស្រាអែល ដើម្បីបន្តកិច្ចចរចាបញ្ចប់សង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា**IMF ព្រមានថា ពន្ធគយសងសឹកពីតំបន់អាស៊ីអាចបំផ្លាញកំណើនសេដ្ឋកិច្ច**អ៊ីរ៉ង់ អំពាវនាវដល់សម្តេចប៉ាប ឱ្យជួយបញ្ឈប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នឹងទៅបំពេញទស្សនកិច្ចលើកដំបូងនៅអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដោះស្រាយបញ្ហាប្រឈមជាច្រើន ឈានមកកាន់ស្ថានភាពកាន់តែល្អប្រសើរទាំងការកែទម្រង់ផ្ទៃក្នុងក្រសួង និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ UNDP គឺជាដៃគូដែលមិនអាចខ្វះបានសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍន៍ កិច្ចការពារបរិស្ថានធនធានធម្មជាតិ**កម្ពុជា-ចិន បញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរថែមទៀតក្នុងវិស័យបរិស្ថាន**ក្រសួងរៀបចំដែនដី បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ**ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្រ្តីក្រសួងការបរទេស**រាជរដ្ឋាភិបាល សម្រេចផ្ទេរប្រធានមន្ទីររៀបចំដែនដី ២រូប (ព្រះវិហារ និងកំពត) ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួង**រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ថ្កោលទោសច្បាប់អាមេរិក ដើម្បីបង្កើនទណ្ឌកម្ម**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបពិភាក្សាការងារជាមួយអនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយសកល និងអភិបាលកិច្ច តំណាងមកពីអង្គការអភិរក្សអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ**ប្រមុខក្រសួងមហាផៃ្ទកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ**ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ចាប់តាំងពីដាក់ចេញនូវគោលនយោបាយ រាជរដ្ឋាភិបាលចំណាយថវិកាជាង៤ពាន់លានដុល្លារ លើរបបសន្តិសុខសង្គម**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ស្នើសុំកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តឧត្តរមានជ័យ**ឥណ្ឌូណេស៊ី បង្កើនការត្រួតពិនិត្យ លើការគ្រប់គ្រងកាកសំណល់តាមផ្ទះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការងារវិភាគមុខងារ មិនមែនជាការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីនោះទេ

អ៊ុយក្រែន ចោទរុស្ស៉ីថា ប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត វាយប្រហារនាវាដឹកគ្រាប់ធញ្ញជាតិ ក្នុងដែនទឹកសមុទ្រខ្មៅ ក្បែរប្រទេសរ៉ូម៉ានី

កៀវ៖ អ៊ុយក្រែន បានចោទប្រកាន់រុស្ស៉ីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត ដើម្បីវាយប្រហារនាវាដឹកគ្រាប់ធញ្ញជាតិស៉ីវិល ក្នុងដែនទឹកសមុទ្រខ្មៅ នៅក្បែរប្រទេសរ៉ូម៉ានី ដែលជាសមាជិករបស់អង្គការណាតូ (NATO)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ ២០២៤។

ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា នាវាដឹកគ្រាប់ធម្មជាតិរបស់អ៊ុយក្រែន ឆ្ពោះទៅកាន់ប្រទេសអេហ្ស៉ីប ត្រូវបានវាយប្រហារដោយមីស៉ីល ក្រោយពេលចេញផុតពីដែនទឹកអ៊ុយក្រែន ប៉ុន្តែពុំបង្កជាគ្រោះថ្នាក់នោះទេ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនោះ ហើយថារុស្ស៉ីត្រូវតែទទួលខុសត្រូវ។ ដោយឡែក អ្នកនាំពាក្យម្នាក់របស់អង្គការសហប្រជាជាតិនិយាយថា ឧប្បត្តិហេតុនេះបានរំលឹកដល់ការគំរាមកំហែង ដែលនៅតែមានក្នុងសមុទ្រខ្មៅ មកលើនាវាស៉ីវិល។ ភ្លាមៗ នៅមិនទាន់មានការឆ្លើយតបពីរុស្ស៉ីទេ។

គួរបញ្ជាក់ថា យោងទិន្នន័យតាមដានកប៉ាល់ ទីតាំងដែលបានរាយការណ៍ចុងក្រោយនៃនាវានោះ គឺចេញពីកំពង់ផែ Constanta ប្រទេសរ៉ូម៉ានី។ អ្នកគ្រប់គ្រងនាវា VRS Maritime Services ដែលមានមូលដ្ឋាននៅទីក្រុង Athens ប្រទេសក្រិក មិនទាន់អាចទាក់ទង ដើម្បីសុំការអត្ថាធិប្បាយបាននៅឡើយទេ។

លោក Dmytro Pletenchuk អ្នក​នាំពាក្យ​កង​ទ័ព​ជើង​ទឹក​អ៊ុយក្រែន​ បាន​ប្រាប់ Reuters ថា នាវា​នេះ​ស្ថិត​​ក្នុង​តំបន់​សេដ្ឋកិច្ច​ដែន​សមុទ្រ​នៃ​ប្រទេស​រ៉ូម៉ានី។ ប៉ុន្តែ អាជ្ញាធរកងទ័ពជើងទឹករ៉ូម៉ានី និយាយថា នាវានេះមិនបានស្ថិតនៅក្នុងដែនទឹករបស់ខ្លួនទេ ដូច្នេះមិនអាចស្នើសុំជំនួយតាមមធ្យោបាយណាមួយឡើយ៕

អត្ថបទដែលជាប់ទាក់ទង