**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

អគ្គស្នងការដ្ឋាននគរបាលជាតិ និងបេឡាជាតិសន្ដិសុខសង្គម សហការគ្នាធ្វើសមយុទ្ធពន្លត់អគ្គិភ័យ នៅអគារទីស្នាក់ការកណ្ដាល ក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស) នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានសហការគ្នាធ្វើសមយុទ្ធពន្លត់អគ្គិភ័យ និងការសង្គ្រោះបឋម នៅអគារទីស្នាក់ការកណ្ដាលរបស់បេឡាជាតិសន្ដិសុខសង្គម ដែលមានទីតាំងស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមយុទ្ធរួមគ្នារវាងស្ថាប័នជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងវិស័យឯកជននៅពេលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស) និងឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។ នៅទីស្នាក់ការកណ្ដាលនេះ មានមន្ដ្រីរាជការ និងបុគ្គលិកបម្រើការងារប្រមាណ១,២០០នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា បានគូសបញ្ជាក់ថា ការធ្វើសមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះបឋមនៅពេលនេះ ធ្វើឡើងដើម្បីឲ្យមន្ដ្រី និងបុគ្គលិកទាំងអស់ បានយល់ដឹងអំពីវិធីប្រើប្រាស់ឧបករណ៍ សម្ភារៈ បរិក្ខាប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីទប់ស្កាត់បានទាន់ពេលវេលានៅពេលមានហេតុការណ៍កើតឡើង កុំឲ្យរីករាលដាលទ្រង់ទ្រាយធំ។

ប្រធាននាយកដ្ឋានរូបនេះ បានបន្ថែមទៀតថា ក្នុងការធ្វើសមយុទ្ធនេះបុគ្គលិកទាំងអស់ ក៏បានយល់ដឹងផងដែរអំពីមធ្យោបាយក្នុងការផ្ដល់ព័ត៌មានទៅកាន់ស្ថាប័នមានសមត្ថកិច្ច ដើម្បីចេញជួយអន្ដរាគមន៍ និងរបៀបក្នុងការជម្លៀសខ្លួនចេញពីតំបន់ដែលមានហានិភ័យទៅកាន់កន្លែងដែលមានសុវត្ថិភាព។

បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា, រហូតមកដល់ពេលនេះ បណ្ដាស្ថាប័នរដ្ឋ វិស័យឯកជនជាច្រើនបានយកចិត្តទុកដាក់ និងសហការជាមួយសមត្ថកិច្ចជំនាញអគ្គិភ័យ ក្នុងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងបង្ការអគ្គិភ័យ និងការធ្វើសមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះ។ លោកវាយតម្លៃខ្ពស់ ចំពោះការផ្ដល់កិច្ចសហការរបស់បេឡាជាតិសន្ដិសុខសង្គម ដែលយកចិត្តទុកដាក់សហការជាមួយស្ថាប័នជំនាញបង្ការ និងពន្លត់អគ្គិភ័យនៅពេលនេះ។

ជាមួយគ្នានេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកបេឡាជាតិសន្ដិសុខសង្គម បានថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដែលបានសហការក្នុងការធ្វើសមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះនៅពេលនេះ។ លោកបានចាត់ទុកថា នេះជាកាយវិការដ៏ប្រពៃក្នុងការជួយបណ្ដុះបណ្ដាលដល់មន្ដ្រី និងបុគ្គលិកទាំងអស់របស់ ប.ស.ស ដើម្បីបន្ថែមចំណេះដឹងលើការងារបង្ការ និងសង្គ្រោះនៅពេលមានអគ្គិភ័យកើតឡើង។

អគ្គនាយក ប.ស.ស រូបនេះ បានអះអាងថា កន្លងទៅ ប.ស.ស ក៏ធ្លាប់បានអញ្ជើញគ្រូឧទ្ទេសដើម្បីមកជួយបណ្ដុះបណ្ដាលបំប៉នជំនាញអគ្គិភ័យកាតព្វកិច្ចដល់មន្ដ្រី និងបុគ្គលរបស់បេឡាជាតិសន្ដិសុខសង្គមផងដែរ។ លោកគូសបញ្ជាក់ថា អគារទីស្នាក់ការកណ្ដាលរបស់បេឡាជាតិសន្ដិសុខសង្គមនេះ មានកម្ពស់២១ជាន់ និងមានបុគ្គលិកបម្រើការងារប្រចាំថ្ងៃចំនួន១,២០០នាក់ ព្រមទាំងភ្ញៀវចេញចូលក្នុងមួយថ្ងៃៗចន្លោះពី៦០០ ទៅ៧០០នាក់។

ឯកឧត្តម ម៉េង ហុង បានបន្ថែមទៀតថា ដោយមើលឃើញពីការងារបង្ការ និងសង្គ្រោះអគ្គិភ័យជារឿងចាំបាច់នោះ អគារបេឡាជាតិសន្ដិសុខសង្គម បានបំពាក់នូវគ្រឿងឧបករណ៍សង្គ្រោះ ប្រព័ន្ធខ្យល់ ប្រព័ន្ធពន្លត់អគ្គិភ័យ និងជម្លៀសនៅពេលមានអាសន្ន (ទ្វារសុវត្ថិភាព) បានយ៉ាងល្អត្រឹមត្រូវ ក៏ដូចជាផ្ដល់នូវទំនុកចិត្តខ្ពស់ដល់មន្ដ្រី បុគ្គលិក និងភ្ញៀវដែលមកទទួលសេវានៅទីតាំងស្នាក់ការកណ្ដាលនេះ ៕

អត្ថបទដែលជាប់ទាក់ទង