**ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រទៅដល់បរិស្ថាន និងជីវភាពរបស់សហគមន៍តំបន់ការពារធម្មជាតិខ្នងផ្សារ**អភិបាលខេត្តកំពង់ធំ៖ លទ្ធផលការងារសុខាភិបាលដែលសម្រេចបានក្នុងឆ្នាំ២០២៤កន្លងទៅនេះ មានការរីកចម្រើនគួរឱ្យកត់សំគាល់**ឯកឧត្ដមអូន ព័ន្ធមុនីរ័ត្ន៖ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ**UN ចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍» ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា**អភិបាលខេត្តកំពង់ចាម អះអាងថា សំណង់ទ្វារទឹកព្រែកតាយី ដែលមានលិទ្ធភាពស្តុកទឹកបានជាង ៤០ម៉ឺន ម៉ែត្រគូប នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារសន្តិសុខតាមបណ្ដោយព្រំដែននៃរដ្ឋបាលខេត្តជាប់ព្រំដែនវៀតណាម ថៃ និងឡាវ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួន ជូនអង្គភាព តំបន់ប្រតិបត្តិការសឹងរងព្រះវិហារ**ផ្លូវជាតិលេខ១ (ភ្នំពេញ-ស្វាយរៀង-បាវិត) ជាផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ចយ៉ាងសំខាន់!**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាម ថៃ និងប្រទេសឡាវ ស្តីពីការងារសន្តិសុខតាមព្រំដែន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមីនា ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”**ធនាគារជាតិនៃកម្ពុជា ជូនដំណឹង​ស្តីពី​ ការដាក់ឱ្យដំណេីរការសេវាអេឡិចត្រូនិច​ សម្រាប់ធុរកិច្ច​ សម្រាប់ការស្នេីសុំអាជ្ញាបណ្ណអាជីវកម្មប្តូរប្រាក់**អាណិតណាស់! ផ្លូវចិត្តប៉ះទង្គិច ព្រោះសម្តីមនុស្សជុំវិញខ្លួន**ការិយាល័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មកំពូលរបស់ឥណ្ឌា បានឱ្យដឹងថា អាជ្ញាធរបានចាប់ខ្លួន អ្នកគ្រប់គ្រងម្នាក់នៃទីផ្សារជួញដូរ crypto ទៅតាមសំណើពីសហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីបទសមគំនិត ក្នុងការលាងលុយកខ្វក់**មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងបាននិយាយថា បទឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងទទួលយកដោយអ៊ុយក្រែន នឹងជួយដល់ទីក្រុង Kyiv ដោយផ្តល់ការសម្រាកដល់យោធារបស់ខ្លួន**លោក Zhao Leji អញ្ជើញសួរសុខទុក្ខអ្នកប្រកបអាជីពខាងវិស័យសារព័ត៌មានដែលចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤**បទវិភាគ៖”ធ្វើពហិការចំពោះទំនិញអាមេរិក” ការគំរាមកំហែងខាងពន្ធគយរបស់លោកត្រាំធ្វើឱ្យប្រជាជនអឺរ៉ុបខឹងសម្បា**សំណួររបស់លោក Xi Jinping ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃប.ស.ស.**រុស្ស៊ីនិយាយថា ខ្លួនបានដណ្តើមយកទីក្រុងសំខាន់ក្នុងតំបន់ Kursk មកវិញ ខណៈដែលលោក Trump និយាយថាសន្តិភាពគឺអាស្រ័យលើរុស្ស៊ី!**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ណែនាំដល់ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុថ្មី ឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើកវគ្គបណ្តុះបណ្តាលស្តីពី “តួនាទី ភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ” ជូនដល់មន្រ្តីជំនាញពាក់ព័ន្ធ គ.ខ.ប.ជ ខេត្តព្រះវិហារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “តួនាទី ភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ” រៀបចំដោយ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលប្រជុំសាលាខេត្ត ព្រះវិហារ រយៈពេលមួយថ្ងៃ។

សមាសភាពគណៈអធិបតីរួមមាន លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោកជំទាវ ប៉ាង រ៉ាវី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ព្រះវិហារ ឯកឧត្តម ឧត្តមសេនីយ៍ឯក យ៉ែម ច័ន្ទណារុំ អគ្គលេខាធិការរង គ.ជ.ប.ជ លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារ និងលោកស្រីឧត្តមសេនីយ៍ត្រី ប្រាង ធីតា ស្នងការរង ទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ ពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធក្នុងរចនាសម្ព័ន្ធនៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះវិហារ លើតួនាទី ភារកិច្ច និងរបៀបរបបការងារ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការងារ ។

សមាសភាពចូលរួមគឺមកពី មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ មន្ទីរបរិស្ថាន មន្ទីរអប់រំ យុវជននិងកីឡា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរពាណិជ្ជកម្ម មន្ទីរព័ត៌មាន មន្ទីរមុខងារសារធារណៈ មន្ទីរកិច្ចការនារី មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីររ៉ែ និងថាមពល មន្ទីរផែនការ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ សាលាស្រុកឆែប សាលាស្រុកត្បែងមានជ័យ សាលាស្រុករវៀង សាលាស្រុកសង្គមថ្មី សាលាស្រុកសែនជ័យ សាលាស្រុកគូលេន វរសេនាតូច៧៩៥ វរសេនាតូច១០៥ វរសេនាតូច៧៩៣ សាខាពន្ធដារខេត្តព្រះវិហារ និងសាខា ប.ស.ស ខេត្តព្រះវិហារ សរុបចំនួន ៥៣រូប (ស្រី ២០រូប) ៕

អត្ថបទដែលជាប់ទាក់ទង