សម្ដេចតេជោ ផ្ញើសារលិខិតចូលរួមរំលែកនូវសមានទុក្ខ ផ្ញើជូនឯកឧត្តម តូឡឹម ប្រធានរដ្ឋវៀតណាម ចំពោះសោដនាកម្ម ស្លាប់ប្រជាពលរដ្ឋនិងរងរបួសដោយសារខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកនូវសមានទុក្ខផ្ញើជូន ឯកឧត្តម តូឡឹម ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម នូវសោដនាកម្ម ស្លាប់ប្រជាពលរដ្ឋ២០០នាក់ និង រងរបួស៨០០នាក់ ដោយសារខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី៕