**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធអគារទីស្នាក់ការថ្មី និងប្រកាសទទួលស្គាល់សមាសភាពប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីស្នាក់ការថ្មី និងពិធីប្រកាសទទួលស្គាល់សមាសភាពប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្តឧត្តរមានជ័យ ដែលមានទីតាំងនៅ ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស.ស.យ.ក. រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តឧត្តរមានជ័យ សរុបប្រមាណ ៣៦២រូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៉ែន កុសល្យ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមអធិបតី និងអ្នកចូលរួមទាំងអស់ដែលបានមកចូលរួមក្នុងកម្មវិធីនាឱកាសនោះ។ ជាមួយគ្នានេះ ឯកឧត្តមបានធ្វើការរាយការណ៍អំពីសមិទ្ធផលសម្រេចបាននាពេលកន្លងមករបស់សមាជិក សមាជិកា ស.ស.យ.ក.ខេត្តឧត្តរមានជ័យ ដោយឯកឧត្តមបានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗមួយចំនួនរួមមាន ការកសាងសមត្ថភាពសមាជិកា សមាជិកា ការចូលរួមអនុវត្តយុទ្ធនាការពលរដ្ឋល្អ ការអនុវត្តសកម្មភាពផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ការរៀបចំយន្តការបរិច្ចាគឈាមជាដើម។

បន្ទាប់ពីការអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធានកម្មាធិការស.ស.យ.ក.ខេត្តឧត្តរមានជ័យ ឯកឧត្តម គីម រិទ្ធី ក៏បានចែករំលែកនូវចំណាប់អារម្មណ៍សម្រាប់កម្មវិធីនាឱកាសនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងរយៈពេល ១២ ឆ្នាំនេះ ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ របស់ ឯកឧត្តម ហ៊ុន ម៉ានី ស.ស.យ.ក. បានធ្វើការវិវត្តខ្លួនឥតឈប់ឈរ រហូតអង្គការចាត់តាំងមួយនេះ អាចពង្រីកវិសាលភាពខ្លួន ជាពិសេសបាននាំមកនូវការបង្កើតស្នាក់ការថ្មីខេត្តឧត្តរមានជ័យដែលត្រូវដាក់សម្ពោធក្នុងថ្ងៃនេះផងដែរ។

ឯកឧត្តមបានបន្តថា អគារស្នាក់ការថ្មីនេះ នឹងត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលអប់រំ បណ្ដុះបណ្ដាល និងកីឡាផ្សេងៗ ព្រមទាំងជាទីកន្លែងសម្រាប់ការរៀបចំកម្មវិធី និងវេទិកាសង្គមនានា ដែលជាចំណេះដឹងទូទៅ និងជាប្រយោជន៍ដល់យុវជន។

នាឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា ប្រធាន ស.ស.យ.ក.ខេត្តឧត្តមានជ័យដែលទើបនឹងតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្ត ក្នុងការគោរពឱ្យបានម៉ឺងម៉ាត់ហ្មត់ចត់នូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់ស.ស.យ.ក. រក្សានូវសាមគ្គីភាព ធ្វើជាកម្លាំងស្នូលដ៏រឹងមាំ ខិតខំព្រូនជ្រំ ពង្រឹងពង្រីកកម្លាំងសាមគ្គីរបស់គ្រួសារស.ស.យ.ក. បន្តលើកកម្ពស់សមត្ថភាពយុវជនប្រកបដោយគុណវុឌ្ឍ និងសក្តានុពល និងគោរពនូវវីរៈភាពយុវជនរៀមច្បង បន្តចូលរួមសកម្មអភិវឌ្ឍស្ថាប័នសហភាពសហព័ន្ធ យុវជនកម្ពុជា ថែរក្សាគុណតម្លៃសហភាពសហព័ន្ធយុវជនកម្ពុជា ឱ្យមាននិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង