**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

ឯកឧត្តម ថោ ជេដ្ឋា ផ្តល់អនុសាសន៍៨ចំណុច​ ដើម្បី​ឱ្យក្រុមការងារយុវជនគណបក្ស​ក្រសួងធនធានទឹក ដំណើរការកាន់តែ​​ផុលផុស

ភ្នំពេញ៖ នៅវិមាន៧មករា នា​ព្រឹកថ្ងៃ​សៅរ៍ ១២កើត​ ខែ​ភទ្របទ​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី១៤​ ខែ​កញ្ញា ឆ្នាំ​២០២៤​ នេះ​ ឯកឧត្តម​ ថោ ជេដ្ឋា​ សមាជិកគណៈកម្មាធិការ​កណ្តាល​ និង​ជាប្រធានគណៈកម្មាធិការគណបក្ស​ប្រជាជនកម្ពុជា​ក្រសួងធនធានទឹក និង​ឧតុនិយម​ បានអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធីប្រកាសសមាសភាព​ក្រុមការងារយុវជន​គណបក្ស​ក្រសួង​ ដោយមានការចូលរួមពីសមាជិក សមាជិកា​ក្រុមការងារយុវជនគណបក្សប្រមាណ ១២០នាក់។

ថ្លែងក្នុងអង្គពិធី​ ឯកឧត្តម​ ថោ ជេដ្ឋា ប្រធាន​គណៈកម្មាធិការគណបក្សក្រសួងបានបញ្ជាក់ឱ្យដឹងថា​ បន្ទាប់ពីបានទទួលជ័យ​ជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល​ ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជា​ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់​ចេញនូវ​គោលនយោបាយត្រឹម​ត្រូវ និង​អនុវត្តតាមយុទ្ធសាស្រ្តឈ្នះឈ្នះ ដោយសម្រេចបាន​នូវសមិទ្ធផលសំខាន់ៗជា​ប្រវត្តិសាស្ត្រ​​ក្នុងបុព្វហេតុ​សន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយ​គំរូវីរភាព​​របស់សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា​ ដែលប្រកាន់ខ្ជាប់នូវ​​ឧត្ដមគតិស្នេហាជាតិ​ ហ៊ានធ្វើពលិកម្មគ្រប់យ៉ាង​​ ដើម្បី​ប្រយោជន៍ប្រទេស​ជាតិ​ និង​ប្រជាជន។

ជាមួយគ្នានេះ​ ឯកឧត្តម​ ថោ ជេដ្ឋា បាន​ថ្លែងនូវការអបអរសាទរ​ជូនចំពោះ ក្រុមការងារយុវជនគណបក្ស​ក្រសួងធ​នធានទឹក និង​ឧតុនិយម​ ​​ដែលមានឯកឧត្តម ជីវ ស៊ុនហេង​ ជាប្រធាន និងសមាសភាពទាំងអស់​ដែលត្រូវបានគណបក្ស​ផ្ដល់សេចក្តី​ទុកចិត្ត និង​​ប្រគល់ភារកិច្ចជូន​ ព្រមទាំងបានណែនាំឱ្យ​បន្ត​​ប្រឹងប្រែង​បំពេញភារកិច្ច​ ដើម្បី​សម្រេចឱ្យ​បាន​សមិទ្ធផលដ៏​ត្រចះត្រចង់​​បម្រើឱ្យ​ឧត្តមប្រយោជន៍​​​​យុវជន គណបក្ស និងប្រទេសជាតិ ក្រោមស្មារតីតែមួយ គឺ យុវជនដើម្បីគណបក្ស និង គណបក្សដើម្បីយុវជន។

ទន្ទឹមនឹងនេះ ឯកឧត្តម​ ថោ ជេដ្ឋា បានផ្តល់អនុសាសន៍បន្ថែម​ដើម្បី​ឱ្យក្រុមការងារយុវជនគណបក្ស​ក្រសួង​មានដំណើរការកាន់តែ​​ផុលផុស​គឺ​​៖ ​​
ទី១).ត្រូវស្មោះត្រង់​ និង​អនុវត្តតាមគោលនយោបាយគណបក្សឥតងាករេ​
ទី២)​​.បន្តសាមគ្គីភាពផ្ទៃក្នុង​ និង​ជួយទុក្ខធុរៈគ្នា​
ទី៣).បន្តចូលរួម​ថែរក្សាសមិទ្ធផលចាស់មានស្រាប់ និង​បង្កើនសមិទ្ធផលថ្មី​
ទី៤).បន្ត​អភិវឌ្ឍន៍ខ្លួនជានិច្ច​ដើម្បីពង្រឹង​សមត្ថភាព​​ជា​អ្នកបន្តវេននាពេល​អនាគត
ទី៥)​.បន្តចូលរួម​ថែរក្សាសន្ដិភាព​ បូរណភាពទឹកដី​ និង​អធិបតេយ្យភាពជាតិកម្ពុជា​​
ទី៦).បន្ត​ផ្សព្វផ្សាយ​​និង​​​កៀរគរ​យុវជន​​ឱ្យ​ចូលរួមគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា
ទី៧)​​.បន្ត​ចូលរួម​អនុវត្ត​កំណែទម្រង់ស៊ីជម្រៅ​ លើកកម្ពស់​អភិបាលកិច្ចស្ថាប័ន
ទី៨)បន្ត​​លើកស្ទួយកិត្តិយស និង​កិត្យានុភាពជាតិ​​លើឆាកអន្តរជាតិ។​

ក្នុងឱកាសនោះដែរ​ តំណាងក្រុមការងារយុវជនគណបក្សក្រសួងធនធានទឹក និង​ឧតុនិយម​ ឯកឧត្តម​ ជីវ​ ស៊ុនហេង​ បានធ្វើការប្ដេជ្ញាចិត្ត​ក្នុងស្មារតីចូលរួមចំណែកថែរក្សា​សមិទ្ធផលដែលមានស្រាប់​ និង​ដើម្បី​​​សម្រេចបាននូវចក្ខុវិស័យជូនគណបក្ស​ និង​​​ជាតិមាតុភូមិ គឺ៖
ទី១).ដើរតាមមាគ៌ាដឹកនាំ និងគោលនយោបាយរបស់គណបក្សដោយឥតងាករេ​
ទី២).ការពាររាល់សមិទ្ធផលនៃសង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ និងប្រឆាំងដាច់ខាតនូវរាល់ឧបាយកល ការឃោសនាមួលបង្កាច់របស់ក្រុមប្រឆាំងជ្រុលនិយម និងពួកអគតិ​
ទី៣)​.រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ និង​ហ៊ានធ្វើពលិកម្មឥតរួញរា
ទី៤).ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជន ​
ទី៥).ប្រកាន់ខ្ជាប់នូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដែលជាព្រលឹងនៃចលនារបស់គណបក្ស​
ទី៦)​.លើកកម្ពស់ការអភិវឌ្ឍសមត្ថភាព គុណធម៌ និងមនសិការនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព
ទី៧).ប្រកាន់ជំហរដាច់ខាតក្នុងការថែរក្សាសន្តិភាព ស្ថិរភាពឱ្យបានរឹងមាំ ស្ថិតស្ថេរ ៕

អត្ថបទដែលជាប់ទាក់ទង