អភិបាលខេត្តស្ទឹងត្រែង ដឹកនាំបញ្ជាផ្ទាល់ប្រតិបត្តិការបង្ក្រាបករណីជនបែកថ្នាំប្រើប្រាស់កាំបិតកាប់បំផ្លាញទ្រព្យសម្បត្តិ និងគំរាមកំហែងអ្នកជិតខាង
ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង រួមជាមួយលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុងស្ទឹងត្រែង លោកចៅសង្កាត់ស្ទឹងត្រែង បានដឹកនាំប្រតិបត្តិការបង្ក្រាបករណីជនបែកថ្នាំប្រើប្រាស់កាំបិតកាប់បំផ្លាញទ្រព្យសម្បត្តិ និងគំរាមកំហែងអ្នកជិតខាង ហើយឈានទៅបង្ក្រាបករណីជួញដូរ-ប្រើប្រាស់គ្រឿងញៀន និងទទួលបញ្ចាំដោយគ្មានលិខិតស្នាមច្បាស់លាស់ នៅភូមិរាជានុកូល សង្កាត់-ក្រុងស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕