**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តឧត្តរមានជ័យ និងប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្ត

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តឧត្តរមានជ័យ និងពិធីប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្ត ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលមន្ទីរគណបក្សខេត្តឧត្តរមានជ័យ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង គណៈប្រតិភូអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈចលនាមហាជនខេត្ត និងសមាជិក សមាជិកា គណៈចលនាមហាជន គណៈចលនាទាំង៤ និងក្រុមព័ត៌មាន និងសតិអារម្មណ៍មហាជនទូទាំងខេត្ត សរុបប្រមាណ ១៥០នាក់។

ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍របស់ឯកឧត្តមប្រធានគណៈកម្មាធិការបក្សខេត្ត និងការប្តេជ្ញាចិត្តរបស់ឯកឧត្តមប្រធានគណៈមហាជនខេត្ត ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណដល់គណៈកម្មាធិការបក្ស និងគណៈចលនាមហាជនខេត្តឧត្តរមានជ័យ ដែលបានខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្តបំពេញភារកិច្ចការងារជូនគណបក្ស ដែលបាននាំមកនូវជ័យជំនះជូនគណបក្សនៅក្នុងការបោះឆ្នោតជាបន្តបន្ទាប់។

ឯកឧត្តមបានគូសបញ្ជាក់ថា ភាពជោគជ័យនៃលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ បានផ្តល់ឱកាសឱ្យ រាជរដ្ឋាភិបាលអាណាត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេស។

ជាមួយគ្នានោះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលអាណាត្តិទី៧ សម្រេចបាន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។

ឯកឧត្តមសង្កត់ធ្ងន់ថា បេសកកម្មគណបក្សប្រជាជនកម្ពុជាជួយដោះស្រាយ និងលើកស្ទួយជីវភាពប្រជាជន ពង្រឹង និងពង្រីកភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ការងារ និងលទ្ធផលដែលគណបក្សអាចសម្រេចបាន គឺពិតជាបានមកពីការចូលរួមរបស់សមាជិក សមាជិកា ថ្នាក់មូលដ្ឋាន ដែលតែងតែកសាងជំនឿចិត្តជូនប្រជាជន រហូតទទួលបានភាពឈ្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ៕

អត្ថបទដែលជាប់ទាក់ទង