ឯកឧត្តម សុខ វាសនា ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែសីហា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សស្រុកពោធិ៍រៀង
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ វាសនា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពោធ៍រៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែសីហា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សស្រុកពោធិ៍រៀង នៅមន្ទីរគណបក្សស្រុកពោធិ៍រៀង។
កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង៦នៃស្រុកពោធិ៍រៀង គណៈកម្មាធិការគណបក្សស្រុក គណបក្សឃុំ និងសមាជិក-សមាជិកគណបក្សនៃស្រុកពោធិ៍រៀង ជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម លោកប្រធានគណៈកម្មាធិការគណបក្សស្រុកពោធិ៍រៀង បានអានរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែសីហា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការគណបក្សស្រុកពោធិ៍រៀង។
នៅចុងបញ្ចប់ ឯកឧត្តម សុខ វាសនា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពោធ៍រៀង បានមតិបូកសរុប និងធ្វើការណែនាំកិច្ចការមួយចំនួនដល់ក្រុមការងារ គណៈកម្មាធិការគណបក្សស្រុក គណបក្សឃុំ និងសមាជិក-សមាជិកាគណបក្សនៃស្រុកពោធ៍រៀង សម្រាប់អនុវត្តបន្ត ៕