**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖ការគាំពារស្ថិរភាពនៃស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ជាក្តីរំពឹងរួមក្នុងតំបន់

ក្នុងរយៈពេលបីថ្ងៃគឺពីថ្ងៃទី ១១ ដល់ថ្ងៃទី១៣ ខែ កញ្ញា កិច្ចប្រជុំបីលើកដែលទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីមនុស្សទូទៅ បានរៀបចំធ្វើជាបន្តបន្ទាប់ ៖ ពីកិច្ចប្រជុំប្រធានក្រុមនៃយន្តការពិគ្រោះពិភាក្សាទ្វេភាគីស្តីពីបញ្ហាសមុទ្រចិនខាងត្បូងរវាងចិននិងងហ្វីលីពីន ដល់វេទិកាXiang Shan ក្រុងប៉េកាំងលើកទី១១ រហូតដល់កិច្ចប្រជុំឧត្តមមន្រ្តីលើកទី ២២ ចិន-អាស៊ានស្តីពីការអនុវត្ត«សេចក្តីប្រកាសប្រតិបត្តិនៃបណ្ដាភាគីសមុទ្រចិនខាងត្បូង» កិច្ចប្រជុំទាំងបីនេះមិនត្រឹមតែពាក់ព័ន្ធដល់បញ្ហាសមុទ្រចិនខាងត្បូងប៉ុណ្ណោះទេ ថែមទាំងក៏បានទម្លាយឱ្យដឹងនូវព័ត៌មានមួយ ពោលគឺការដោះស្រាយការខ្វែងគំនិតដោយសមរម្យតាមរយៈកិច្ចសន្ទនា និងការគាំពារស្ថិរភាពនៃស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ជាក្តីរំពឹងរួមក្នុងតំបន់ ហើយក៏សមស្របបំផុតនឹងផលប្រយោជន៍ក្នុងតំបន់ផងដែរ ។
មុនដំបូង សូមមើលពីកិច្ចប្រជុំទ្វេភាគីរវាងចិននិងហ្វីលីពីន ។ ភាគីចិនបានរំលឹកឡើងវិញនូវគោលជំហរជាគោលការណ៍ក្នុងបញ្ហាថ្មប៉ប្រះទឹកXianbin ដោយដាស់តឿនឱ្យភាគីហ្វីលីពីនដកចេញនាវាពាក់ព័ន្ធភ្លាម ហើយបានថ្លែងថា នឹងគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពរបស់ខ្លួន ក៏ដូចជាភាពម៉ឺងម៉ាត់ និងប្រសិទ្ធិភាពនៃ «សេចកី្តប្រកាសប្រតិបតិ្តរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង»ផងដែរ ។ ព្រមពេលជាមួយគ្នានេះ មន្ត្រីការទូតរបស់ប្រទេសហ្វីលីពីនក៏បានបង្ហោះវីដេអូឃ្លីបអំពីកិច្ចសន្ទនាជាមួយភាគីចិនលើបណ្តាញទំនាក់ទំនងសង្គម ហើយបានថ្លែងថាបានធ្វើការផ្លាស់ប្តូរយ៉ាងស្មោះត្រង់ជាមួយភាគីចិន ។
ប្រការនេះបានបង្ហាញទៅកាន់មជ្ឈដ្ឋានខាងក្រៅយ៉ាងច្បាស់លាស់ថា គឺភាគីហ្វីលីពីនហ្នឹងឯង ដែលបានបណ្តាលឱ្យស្ថានការណ៍នៅសមុទ្រចិនខាងត្បូងមានភាពតានតឹងនិងឡើងកម្តៅដោយឯកតោភាគី ដោយគិតពិចារណាដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់ ភាគីចិនរំពឹងទុកដោះស្រាយវិវាទតាមរយៈការធ្វើកិច្ចចរចានិងការពិគ្រោះពិភាក្សាជាមួយភាគីហ្វីលីពីន ។ ទង្វើប្រកបដោយវិចារណាញ្ញាណរបស់ហ្វីលីពីន គឺត្រូវកែតម្រូវទង្វើខុសឆ្គងឱ្យបានទាន់ពេលវេលា និងអនុវត្តតាមពាក្យសន្យារបស់ខ្លួន ធ្វើកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងជាមួយភាគីចិន ដោយអនុលោមតាម «សេចកី្តប្រកាសប្រតិបតិ្តរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង» ។
ក្នុងវេទិកាXiang Shan ក្រុងប៉េកាំងលើកនេះ ឥស្សរជនរបស់ប្រទេសចិនបានបង្ហាញពីគោលជំហរជាថ្មីម្តងទៀតអំពីបញ្ហាសមុទ្រចិនខាងត្បូង ។រឿងលំអិតដែលគួរឱ្យចាប់អារម្មណ៍គឺខណៈពេលតំណាងរបស់ភាគីចិនបានលើកសំណួរចំពោះភាគីអាមេរិកថា អាមេរិកបានអះអាងថា ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកគឺដើម្បីសន្តិសុខរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែបច្ចុប្បន្ននេះ តំបន់អាស៊ីប៉ាស៊ីហ្វិកមានសន្តិសុខឬអត់ ? ហេតុអ្វីបានជាចំណុចហានិភ័យសុទ្ធតែលេចចេញនៅជុំវិញប្រទេសចិន ? នៅសាលប្រជុំបានលាន់ឮស្នូរទះដៃ ។ ថ្លែងក្នុងសុន្ទរកថា លោក Ng Eng Hen រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរីបានលើកឡើងថា រំពឹងទុកចិននិងហ្វីលីពីនអាចបន្តធ្វើកិច្ចសន្ទនាអំពីវិវាទសមុទ្រចិនខាងត្បូង ភាគីពាក់ព័ន្ធទាំងអស់សុទ្ធតែសង្ឃឹមឱ្យទទួលបានសន្តិភាព ។ ឥស្សរជនអាមេរិកគួរសម្គាល់ឃើញថា ក្នុងការដោះស្រាយការប៉ះទង្គិចនិងបញ្ហាចំណុចក្តៅក្នុងតំបន់ ប្រទេសធំត្រូវរ៉ាប់រងទំនួលខុសត្រូវកាន់តែច្រើន តែមិនមែនដើរតាមផ្លូវបញ្រ្ចាសនោះទេ ។
ក្នុងកិច្ចប្រជុំឧត្តមមន្រ្តីចិន-អាស៊ានលើកទី ២២ ស្តីពីការអនុវត្ត«សេចក្តីប្រកាសប្រតិបត្តិនៃបណ្ដាភាគីនៅសមុទ្រចិនខាងត្បូង»ដែលបើកធ្វើនៅថ្ងៃទី ១៣ ខែ កញ្ញា បណ្តាភាគីនានាបានយល់ឃើញជាឯកច្ឆន្ទថា ការគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូងមានសារសំខាន់ណាស់ អំពាវនាវឱ្យបង្កើនកិច្ចសន្ទនា រក្សាការអត់ធ្មត់ និងដោះស្រាយវិវាទដោយសមរម្យ ក្នុងន័យបង្កើនការកសាងទំនុកចិត្តរវាងគ្នានិងគ្នា និងគាំពារស្ថិរភាពនៃស្ថានការណ៍លើសមុទ្រ ។ មតិយោបល់នេះមានភាពស្រទៀងគ្នានឹងសំឡេងរបស់កិច្ចប្រជុំពីរលើកដូចពោលខាងលើ ដែលបានបង្ហាញឱ្យឃើញថា ប្រទេសក្នុងតំបន់ប្រឆាំងជាទូទៅចំពោះហ្វីលីពីនដែលបានបង្ករឿងនៅសមុទ្រចិនខាងត្បូងដោយឯកតោភាគី ។ អ្នកវិភាគមួយចំនួនបានលើកឡើងថា ហ្វីលីពីនកុំធ្វើតាមអាមេរិកទាំងងងឹតងងុលទៀត និងសហការគ្នាជាមួយអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក”របស់អាមេរិកទៀត គំនិតបែបនេះដល់ពេលត្រូវកែប្រែរួចហើយ ។
ក្នុងបរិបទបម្រែបម្រួលនិម្មាបនកម្ម១រយឆ្នាំ ការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល និងកសាងសមុទ្រចិនខាងត្បូងទៅជាសមុទ្រសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបតិ្តការជាក្តីរំពឹងរួមរបស់ប្រទេសក្នុងតំបន់ ។ ប្រទេសចិននឹងធ្វើកិច្ចខិតខំប្រឹងប្រែងជាបន្តទៀតដើម្បីសម្រេចបាននូវគោលដៅនេះ ហ្វីលីពីនក៏ត្រូវកែកំហុសរបស់ខ្លួនក្នុងពេលឆាប់ៗ ត្រឡប់ទៅរកគំនិតឯកភាពរួមក្នុងតំបន់វិញ ក្នុងន័យធ្វើជម្រើសដែលសមស្របនឹងផលប្រយោជន៍របស់ប្រទេសខ្លួនយ៉ាងពិតប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង