សម្តេចធិបតី៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តជាង៥០០គ្រឿង ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តជាង៥០០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំ។
សម្ដេចមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌល វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋលបាលរាជធានីភ្នំពេញ ក៏បានត្រៀមរថយន្ត ៥៦គ្រឿង ដឹកប្រជាពលរដ្ឋទៅដើរលេងខេត្តភាគឦសានដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ៕