អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន បន្តដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ
ភ្នំពេញ៖ ក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារកាណាឌីយ៉ា សាខា សៀមរាប អង្គរ អាកខេតចំនួន៣០នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈេីចម្រុះចំនួន៣៤២ដេីម តាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេស(ស្ពានរ៉ោករ៉ាក)។
ការងារនេះ ក្នុងបំណងដើម្បីបន្សល់ទុកជាស្នាដៃការងារដល់សង្គម បរិស្ថាន និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕