ព្យុះទីហ្វុង Bebinca បោកបក់នៅក្រុងសៀងហៃ
សៀងហៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ថា ព្យុះទីហ្វុង Bebinca ដែលជាព្យុះទី១៣ ក្នុងឆ្នាំនេះ បានបោកបក់មកលើដីក្នុងទីក្រុងសៀងហៃ នៅម៉ោងប្រមាណ ៧៖៣០នាទីព្រឹកថ្ងៃចន្ទនេះ នេះបើយោងតាមការព្យាករណ៍ឧតុនិយមកណ្តាលទីក្រុងសៀងហៃ។
ព្យុះទីហ្វុងដែលមានកម្លាំងខ្យល់អតិបរមានៅជិតចំណុចកណ្តាលរបស់វាឈានដល់ ៤២ម៉ែត្រក្នុងមួយវិនាទីបានបោកបក់លើឆ្នេរសមុទ្រនៅតំបន់ Lingang នៃស្រុក Pudong។
ព្យុះទីហ្វុង Bebinca ត្រូវបានគេជឿថាជាព្យុះទីហ្វុងដ៏ខ្លាំងបំផុតដែលចូលមកដល់ទីក្រុងសៀងហៃក្នុងរយៈពេល ៧៥ឆ្នាំ។
ទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់រដ្ឋកាលពីថ្ងៃអាទិត្យបានធ្វើឱ្យសកម្មការឆ្លើយតបជាបន្ទាន់កម្រិត IV សម្រាប់ខេត្តអានហ៊ុយភាគខាងកើតប្រទេសចិន ហើយបានបង្កើនការឆ្លើយតបនៅទីក្រុងស៊ាងហៃ និងហ្សឺជាំងដល់កម្រិត III។