**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

បណ្ឌិត កៅ ថាច ជាជនជាតិខ្មែរដំបូងគេ ត្រូវបានតែងតាំង ជាប្រធានស្ថាប័នអន្តរជាតិ នៅអាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ត្រូវបានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានប្រកាសតែងតាំងជាប្រធានដើម្បីដឹកនាំ ក្នុងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

បច្ចុប្បន្នឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានក្លាយជាកូនខ្មែរដំបូងគេផងដែរក្នុងការដឹកនាំសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុង តំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលជាតំណែងមួយដ៏មានសារៈសំខាន់ និងប្រកបដោយការប្រកួតប្រជែងនាយុគសម័យ នៃបច្ចេកវិទ្យាដ៏ជឿនលឿន។

យោងតាមសេចក្តីសម្រេចរបស់ ADFIAP កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤ គឺបានប្រកាសតែងតាំង ឯកឧត្តមបណ្ឌិត កៅ ថាច ជាឥស្សរជនថ្មី ក្នុងការដឹកនាំស្ថាប័នគ្រឹះស្ថានហិរញ្ញវត្ថុលំដាប់អន្តរជាតិដ៏ធំមួយនេះ ដែលត្រូវបានគេសង្ឃឹមជឿជាក់យ៉ាងមុតមាំក្នុងការលើកកម្ពស់ធនាគារអភិវឌ្ឍន៍ទូទាំងតំបន់និងការដោះស្រាយបញ្ហាប្រឈមនានាផងដែរ។

គួរបញ្ជាក់ថាឯកឧត្តមបណ្ឌិត កៅ ថាច បានកាន់តំណែងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មកម្ពុជា (ARDB) តាំងពីឆ្នាំ ២០១៤។ ក្រោមការដឹកនាំរបស់ឥស្សរជនរូប នេះ ARDB បានបោះជំហានយ៉ាងសំខាន់ក្នុងការជំរុញសេវាកម្មហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម និងអភិវឌ្ឍន៍ ជនបទ របស់កម្ពុជាដែលគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

បន្ថែមពីលើតួនាទីបច្ចុប្បន្ន ARDB ឯកឧត្តមបណ្ឌិត កៅ ថាច ជាសមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ។ ចាប់តាំងពីឆ្នាំ ២០០៣ ឯកឧត្តមក៏បានបម្រើការជាមជ្ឈត្តករការងារនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។

មុននឹងដឹកនាំ ARDB ឯកឧត្តមបណ្ឌិត កៅ ថាច ក៏ធ្លាប់ជាអគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា និងក៏ជាប្រធានការិយាល័យទីផ្សារហិរញ្ញវត្ថុនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចការរបស់ឯកឧត្តមកន្លងមក រួមមានចូលរួមរៀបចំ និងការដឹកនាំអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០០៦-២០១៥ និងឆ្នាំ២០១១-២០២០ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា។

ក្រោយការតែងតាំងនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថាវា នឹងអនុញ្ញាតិឱ្យរូប ឯកឧត្តមក្នុងការចូលរួមចំណែកបង្កើតនូវអ្វីដែលថ្មីក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅក្នុង តំបន់អាស៊ីនិងប៉ាស៊ីហ្វិក។

«នេះជាលើកទី១ ដែលយើងមានជនជាតិខ្មែរទី១ ដែលត្រូវបានតែងតាំងដឹកនាំសមាគមមួយនេះ បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអស់រយៈពេលជាង២០ឆ្នាំមកហើយ» នេះបើតាមការបញ្ជាក់ពីសំណាក់ឯកឧត្តមបណ្ឌិត កៅ ថាច។

ឯកឧត្តមបណ្ឌិត បានថ្លែងបញ្ជាក់បន្ថែមថា៖ «ខ្ញុំនឹងជួបពិភាក្សាជាមួយសមាជិកក្នុងការជំរុញហិរញ្ញវត្ថុបៃតងឬហិរញ្ញប្បទានប្រកបដោយនិរន្តភាពដែលនេះជាការចាប់អារម្មណ៍របស់ខ្ញុំ។ យើងសង្កេតឃើញហើយថា បច្ចុប្បន្ននេះការឡើងកំដៅ និងបញ្ហាប្រែប្រួលអាកាសធាតុបានកំពុងបង្ករជាក្តីកង្វល់ខ្លាំងណាស់ ដូច្នេះទាមទារឱ្យយើងផ្តោតលើការការពារបរិស្ថានឱ្យបានច្រើន»។

ADFIAP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ ជាទម្រង់ជាអង្គការក្រៅរដ្ឋាភិបាល មានមុខងារផ្តល់ប្រឹក្សាជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ ដែលមានលេខាធិការដ្ឋានអចិន្ត្រៃយ៍ ស្ថិតនៅក្រុងម៉ាកាទី រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ ជាមួយគ្នានេះដែរ ARDB បានចូលជាសមាជិក ADFIAP ចាប់តាំងពីឆ្នាំ២០០៥។

ADFIAP លើកឡើងក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ឯកឧត្តមបណ្ឌិតបានចូលរួមយ៉ាងសកម្មនៅក្នុងក្រុមការងារអាស៊ាននានា លើការអភិវឌ្ឍន៍ទីផ្សារមូលធន រួមទាំងគំនិតផ្តួចផ្តើមទីផ្សារមូលបត្រអាស៊ី (ABMI) វេទិកាទីផ្សារមូលធនអាស៊ាន (ACMF) និងកិច្ចខិតខំប្រឹងប្រែងសេរីភាវូបនីយកម្មសេវាហិរញ្ញវត្ថុ។

ប្រភពដដែលនេះបន្តថា «ការចូលរួមក្នុងតំបន់ទាំងនេះមិនត្រឹមតែពង្រីកទស្សនៈរបស់ឯកឧត្តមបណ្ឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យឯកឧត្តមគឺជាតួអង្គសំខាន់ក្នុងការរៀបចំគោលនយោបាយហិរញ្ញវត្ថុដែលជំរុញកិច្ចសហប្រតិបត្តិការ និងការរីកចម្រើនក្នុងតំបន់»។

ក្នុងនាមជាប្រធានថ្មីរបស់ ADFIAP ឯកឧត្តមបណ្ឌិត កៅ ថាច បាននាំយកបទពិសោធដ៏សម្បូរបែបក្នុងការកែទម្រង់វិស័យហិរញ្ញវត្ថុ ការអភិវឌ្ឍទីផ្សារមូលធន និងធនាគារជនបទ។ ការដឹកនាំរបស់ឯកឧត្តមបណ្ឌិតត្រូវបានគេរំពឹងថានឹងពង្រឹងបេសកកម្មរបស់ ADFIAP ក្នុងការលើកកម្ពស់វិស័យហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

ប្រវត្តិការសិក្សា

ឯកឧត្តមបណ្ឌិត កៅ ថាច ជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រច្បាប់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅក្នុងឆ្នាំ១៩៩៨។ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសអូស្ត្រាលី ដោយបានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រ នៅក្នុងឆ្នាំ២០០២
ដែលផ្ដោតទៅលើជំនាញប្រព័ន្ធពាណិជ្ជកម្មច្បាប់អន្តរជាតិ ក្របខណ្ឌច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ដំណោះស្រាយក្រៅប្រព័ន្ធតុលាការ និងការរៀបចំប្រព័ន្ធដោះស្រាយវិវាទ នៃសាកលវិទ្យាល័យ Bond University។

ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតចំនួន២ថែមទៀត គឺសញ្ញាបត្របណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ EU Business School ប្រទេសស្វីស ក្នុងឆ្នាំ២០១៨ និងសញ្ញាបត្របណ្ឌិតគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យកម្ពុជា ក្នុងឆ្នាំ២០២១ “ដោយបានបញ្ចប់និក្ខេបបទ «តួនាទីរបស់និយ័តករមូលបត្រក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងទីផ្សារមូលបត្រកម្ពុជាប្រកបដោយប្រសិទ្ធភាព” ៕

អត្ថបទដែលជាប់ទាក់ទង