**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ របស់ថៃ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយសហព័ន្ធស្វីស លើកទី៣**កម្ពុជា-អាម៉េរិក សហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលជំងឺរលាកសាច់បំពង់ក រ៉ាំរ៉ៃ របស់ក្មួយស្រីម្នាក់ រស់នៅក្រុងរុនតាឯក**ឯកអគ្គរាជទូតថៃ វាយតម្លៃខ្ពស់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា**ក្រសួងឧស្សាហកម្ម បន្តពង្រឹងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍**ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្ត និងណែនាំប្រធានសភាពាណិជ្ជកម្មខេត្ត បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទដីនិងផ្ទះមានវិវាទមានទីតាំងស្ថិតនៅផ្លូវលេខ២៥៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក**ក្រសួងធម្មការ ណែនាំពីការត្រៀមអន្តរាគមន៍ករណីមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់ និងឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្ត**លោកជំទាវ ចម និម្មល អនុញ្ញាឱ្យអនុរដ្ឋមន្រ្តីនៃក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច ព្រមទាំងគណៈប្រតិភូចូលជួបពិភាក្សាការងារ**សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជាបន្ថែមទៀត**ទូតនូវែលសេឡង់ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសខិតខំជំរុញវិនិយោគិនមកកម្ពុជា**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

កម្ពុជាប្រារព្ធទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ ការជំរុញសកម្មភាពអាកាសធាតុ»

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រារព្ធពិធីអបអរសាទរទិវាអូហ្សូនអន្តរជាតិ ១៦ កញ្ញា ២០២៤ ក្រោមប្រធានបទ «ខួបទី៣៧ឆ្នាំនៃពិធីសារម៉ុងរ៉េអាល់៖ ការជំរុញសកម្មភាពអាកាសធាតុ» “Montreal Protocol: Advancing Climate Action” នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន CJCC រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សាប៊ូ អូហ្សាណូ រដ្ឋលេខាធិការ តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីអបអរសាទរសមិទ្ធផលនៃពិធីសារម៉ុងរ៉េអាល់ និងបន្តចូលរួមការពារបរិយាកាស និង ស្រទាប់ អូហ្សូនសំដៅចូលរួមចំណែកដល់ការថែរក្សាស្រទាប់អូហ្សូន និងកាត់បន្ថយ ការប្រែប្រួលអាកាសធាតុតាមរយៈ ការបំផុសស្មារតីប្រជាជន សិស្សានុសិស្ស និស្សិតឱ្យមានការយល់ដឹង និងស្រលាញ់បរិស្ថាន នៃភពផែនដី។

នៅក្នុងសារផ្លិខិតចូលរួមអបអរសាទរទិវាអូហ្សូនពិភពល៩ក នៅក្នុងថ្ងៃនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានសារជូនថា ស្រទាប់អូហ្សូនត្រូវបានគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ និងប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុបំផ្លាញស្រទាប់អូហ្សូន។ សារធាតុបំផ្លាញស្រទាប់អូហ្សូន គឺជាសារធាតុ ដែលត្រូវបានប្រើប្រាស់នៅក្នុងកំប៉ុងស្ពៃ និងបរិក្ខារត្រជាក់ ក្នុងនោះរួមមានសារធាតុក្លរ៉ូភ្លុយអរ៉ូកាបួន (CFC) និងសារធាតុហាយជ្រុំក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC)។ សារធាតុទាំងនោះ ក៏មានសក្តានុពលធ្វើឱ្យ កើនកម្ដៅផែនដីខ្ពស់ផងដែរ។

ឯកឧត្តមបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តពិធីសារម៉ុងរ៉េអាល់ របស់ ប្រជាជាតិជាច្រើនលើសកលលោករហូតមកដល់បច្ចុប្បន្ននេះ យើងបានកាត់បន្ថយ និងឈានទៅលុប បំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន ដើម្បីទប់ស្កាត់ការបំផ្លាញស្រទាប់អូហ្សូន ដែលជាការគំរាមកំហែងដ៏ធំបំផុតចំពោះមនុស្សជាតិ។ ជាក់ស្តែង ក្នុងចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០១០ ពិភពលោកបានរួមគ្នា កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស ប្រមាណ១៣៥ពាន់លានតោន ក្រោមការអនុវត្ត ពិធីសារម៉ុងរ៉េអាល់។ ជាលទ្ធផល ចាប់ពីឆ្នាំ២០០០មក ស្រទាប់អូហ្សូនបានផ្ចិតឡើងវិញ ក្នុងអត្រា ប្រមាណពី១-៣%ក្នុងមួយឆ្នាំ និងបានជួយបន្ថយការឡើងកម្ដៅផែនដីផងដែរ។ អនុសញ្ញាទីក្រុងវីយ៉េន និងពិធីសារម៉ុងរ៉េអាល់ត្រូវបានសាទរយ៉ាងខ្លាំងជាអនុសញ្ញា និងពិធីសារដែលទទួលបានការផ្តល់សច្ចាប័នជាសកលនិងជោគជ័យបំផុត ក្នុងការកាត់បន្ថយនិងលុបបំបាត់សារធាតុ បំផ្លាញស្រទាប់អូហ្សូននិងសារធាតុត្រជាក់ ធៀបជាមួយនឹងអនុសញ្ញា ពិធីសារ និងកិច្ចព្រមព្រៀងពហុភាគី ផ្សេងទៀត។ តាមរយៈអនុសញ្ញានិងពិធីសារនេះប្រទេសទាំងអស់នៅលើពិភពលោករួមគ្នាយ៉ាងសកម្ម ក្នុងការលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងបានដាក់ស្រទាប់អូហ្សូននៅលើផ្លូវឆ្ពោះទៅរកការស្តារ ឡើងវិញ ដើម្បីការពារជីវិតទាំងអស់នៅលើផែនដី។

នាពេលបច្ចុប្បន្ននេះ បរិក្ខារត្រជាក់បានរួមចំណែក ២០% នៃការប្រើប្រាស់ថាមពលអគ្គិសនីសរុប ហើយត្រូវបានគេរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ២០៥០។ ការអនុវត្តវិសោធនកម្មទីក្រុងគឺហ្គាលី រួមជាមួយនឹងការផ្លាស់ប្តូរទៅប្រើប្រាស់បរិក្ខារត្រជាក់មានប្រសិទ្ធភាពថាមពលខ្ពស់នឹងផ្តល់អត្ថប្រយោជន៍ ដល់ការកាត់បន្ថយការកើនឡើងកម្ដៅផែនដីទ្វេដង។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ក្នុងនាមជារដ្ឋភាគី ព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការបញ្ឈប់ការប្រើប្រាស់ សារធាតុក្លរ៉ូភ្លុយអរ៉ូកាបួន(CFC) ទាំងស្រុងក្នុងឆ្នាំ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ស្របតាមកាតព្វកិច្ចដែលមានចែងក្នុងពិធីសារម៉ុងរ៉េអាល់។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ និងកំពុងរៀបចំផែនការ គ្រប់គ្រងសារធាតុHFCS ក្នុងការអនុវត្តវិសោធនកម្មទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ដែលកម្ពុជា បានផ្តល់សច្ចាប័ននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្នុងក្តីសង្ឃឹមថាការកើនកម្ដៅភពផែនដីអាចត្រូវបាន កាត់បន្ថយរហូតដល់ ០,៥°C នៅចុងសតវត្សរ៍នេះ ប្រសិនបើវិសោធនកម្មទីក្រុងគីហ្គាលីត្រូវបានផ្តល់ សច្ចាប័នជាសកល និងអនុវត្តបានពេញលេញ។ ក្នុងន័យនេះ ព្រះរាជាណាចក្រកម្ពុជាប្តេជ្ញាបន្តចូលរួម ជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឱ្យបាន នូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និង សារធាតុដែលមានសក្តានុពលកម្ដៅសកលខ្ពស់។

សូមបញ្ជាក់ថា ដើម្បីប្រារព្ធ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដែលជាខួបលើកទី៣៩ នៃ «អនុសញ្ញា ទីក្រុងវីយ៉េន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន” ឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៧ នៃ «ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន» ឆ្នាំ១៩៨៧។ ចាប់តាំងពីឆ្នាំ១៩៩៥ មក លេខាធិការដ្ឋានអូហ្សូននៃ អង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ បានកំណត់យកថ្ងៃទី១៦ ខែកញ្ញា រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់

ក៏ដូចជាអបអរសាទរដល់ សមិទ្ធផល និងវឌ្ឍនភាពជាបន្តបន្ទាប់ ដែលយើងរួមគ្នាសម្រេចបានសំដៅឆ្ពោះទៅការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី ៕

 

អត្ថបទដែលជាប់ទាក់ទង