អន្តរគណៈកម្មការសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាពិនិត្យសេចក្តីព្រាងច្បាប់ ការអនុម័តយល់ព្រមឱ្យកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀង យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់
ភ្នំពេញ៖ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តេជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ដោយសហការជាមួយគណ:កម្មការទី៩ ដឹកនាំដោយឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណ:កម្មការទី៩ នៃរដ្ឋសភា រួមជាមួយតំណាងគណៈកម្មការជំនាញផ្សេងទៀតរបស់រដ្ឋសភា បានជួបប្រជុំពិភាក្សាការងារជាមួយតំណាងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តមប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទតទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។