ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អនុញ្ញាតឱ្យ គណៈប្រតិភូសមាគមអតីតយុទ្ធជនមជ្ឈឹមវៀតណាម ចូលជួបសម្ដែងការគួរសម
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានអនុញ្ញាតឱ្យ គណៈប្រតិភូសមាគមអតីតយុទ្ធជនមជ្ឈឹមវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ឯកបម្រុង ហ្វាម ហុងហឿង អនុប្រធានសមាគមអតីតយុទ្ធជនមជ្ឈឹមវៀតណាម ចូលជួបសម្ដែងការគួរសម នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលគណៈប្រតិភូសមាគមអតីតយុទ្ធជនមជ្ឈឹមវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ច និងផ្លាស់ប្ដូរបទពិសោធន៍ការងារ នៅព្រះរាជាណាចក្រកម្ពុជា ៕