មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ អញ្ជើញជាអធិបតី ក្នុងពិធីបាញ់គ្រាប់ពិតអាវុធ (AK47 និងRPK) ដល់សិក្ខាកាមវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៥៣៣
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ អញ្ជើញជាអធិបតី ក្នុងពិធីបាញ់គ្រាប់ពិតអាវុធ (AK47 និងRPK)ដល់សិក្ខកាមវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៥៣៣ នៅទីលានបាញ់គ្រាប់ពិតរបស់កងពលតូចថ្មើរជើងលេខ៥៣ ស្ថិនៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ពិធីបាញ់គ្រាប់ពិតក្នុងពេលនេះ មាន ៣កាយវិការ៖
១.កាយវិការ ដេកបាញ់
២.កាយវិការ លុតជង្គង់បាញ់
៣.កាយវិការ ឈរបាញ់
ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពល បានធ្វើការកោតសរសើរ ដល់សិក្ខាកាមទាំងអស់ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលលទ្ធផលល្អក្នុងពេលបាញ់គ្រាប់ពិតនាពេលនេះ និងបានធ្វើការផ្ដាំផ្ញើឲ្យសិក្ខាកាមទាំងអស់ចៀសវាងពីគ្រឿងញៀន បន្តយកចិត្តទុកដាក់សិក្សារៀនសូត្រ ពីយោធាចារ្យបន្ថែមទៀតដើម្បីយកចំណេះដឹងដែលទទួលបានពីសាលាទៅបម្រើអង្គភាព និងជាតិមាតុភូមិរបស់ខ្លួន៕