**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

គណៈប្រតិភូក្រសួងធនធានទឹក ​ជាង​១០០នាក់​ធ្វើទស្សនកិច្ចប្រព័ន្ធធារាសាស្ត្រ​នៅ​តំបន់ត្រីកោណអភិវឌ្ឍន៍​(CLV) ក្នុង​ខេត្តក្រចេះ និង​​ខេត្តស្ទឹងត្រែង


ភ្នំពេញ៖ ក្រោម​ការ​​គាំទ្រ និង​​ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និង​ឧតុនិយម​ ​ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា គណៈប្រតិភូជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​​​ក្រសួងធន​ធាន​ទឹក និង​ឧតុនិយម​​ចំនួន ១០៨នាក់​ ដឹកនាំដោយ​ឯកឧត្ដម​ ភួន ចន្ថា និង​ឯកឧត្តម​ ហូ សិទ្ធីវ័ន្ដ​ អនុរដ្ឋលេខាធិការ​ ​បាន​ធ្វើទស្សនកិច្ចនៅ​បណ្តាប្រព័ន្ធធារាសាស្ត្រ​ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា​-ឡាវ-​វៀតណាម (CLV-DTA) ក្នុងភូមិសាស្ត្រខេត្តក្រចេះ និង​​ខេត្តស្ទឹងត្រែង។​

ក្នុងដំណើរទស្សនកិច្ចស្វែងយល់​រយៈពេលពីរថ្ងៃ​ ចាប់ពីថ្ងៃទី​១៦ ដល់ថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ​២០២៤​ ក្នុងតំបន់​ត្រីកោណអភិវឌ្ឍន៍​ភូមិភាគឦសាន​ គណៈប្រតិ​ភូបាន​ចុះពិនិត្យស្វែងយល់នៅ​ស្ថានីយជលសាស្រ្ត​ នៅឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ជាមួយគ្នានេះ គណៈប្រតិភូក្រសួងធនធានទឹក និង​ឧតុនិយម​​​បានចុះស្វែងយល់ជាក់ស្តែង​ពីទំនប់អាងទឹកអូរពូក ស្ថិតក្នុង​ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង​ ដែលមានសក្ដានុពល​​អាចស្តុកទឹកបាន​ ២,៥លានម៉ែត្រគូប មានលទ្ធភាព​អាចស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល​រដូវវស្សា​ប្រមាណ ៥០០ហិកតា និងរដូវ​ប្រាំង​ប្រមាណ​ ៣២០​ហិកតា។​​ ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​​រួម​មាន​ សំណង់បង្ហៀរ១​ និងទ្វារ​ទឹកចំនួន៤ និងមានប្រឡាយមេសរុបប្រវែងប្រមាណ​​ ៤៥០០ម៉ែត្រ​ និង​​មានសំណង់ស្ទាក់ទឹក​ ១កន្លែង។​

ឆ្លៀតក្នុងឱកាសនោះដែរ​​ គណៈប្រតិភូក្រសួងធនធានទឹក និង​ឧតុនិយម ក្រោមកិច្ចសហការរបស់​រដ្ឋបាលខេត្តស្ទឹងត្រែង​ ​បានទៅទស្សនកិច្ចតំបន់ព្រំដែនកម្ពុជា-ឡាវ និង​បាន​​ពិនិត្យដោយផ្ទាល់​បង្គោលព្រំដែនលេខ០៣៤ និងលេខ០៣៥។

សូមបញ្ជាក់ថា​ ដំណើរទស្សនកិច្ច​​ទៅកាន់តំបន់ត្រីកោណអភិវឌ្ឍន៍​ក្នុង​ខេត្តភូមិភាគឦសាន​រួមមាន​ ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​នាពេលនេះ គឺ​ដើម្បីឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​​ក្រសួងធនធានទឹក និង​ឧតុនិយម​បានស្វែងយល់ជាក់ស្តែង​ពីការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ​នៅតំបន់​ត្រីកោណអភិវឌ្ឍន៍​(CLV) និង​ស្គាល់កាន់តែច្បាស់ពីស្ថានភាព​ និង​​​ទីតាំងភូមិសាស្រ្តនៅតាមព្រំដែន​​។ ​ជាមួយគ្នានេះ​ប្រតិភូ​ទាំងអស់​បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះការអភិវឌ្ឍ និង​បាន​ប្តេជ្ញាតាំងចិត្តចូលរួមអភិវឌ្ឍតំបន់ត្រីកោណ (CLV-DTA) ឱ្យ​កាន់តែមានភាពរីកចម្រើន ៕

អត្ថបទដែលជាប់ទាក់ទង