ធនាគារកណ្តាល៖ GDP របស់បារាំងនឹងកើនឡើង ១.១% ក្នុងឆ្នាំ២០២៤
ប៉ារីស៖ ធនាគារកណ្តាលរបស់ប្រទេសបារាំង Banque de France (BdF) បានឲ្យដឹងកាលពីថ្ងៃអង្គារថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសបារាំងត្រូវបានគេរំពឹងថានឹងកើនឡើង ១.១ភាគរយនៅឆ្នាំ២០២៤។
យោងតាមការព្យាករណ៍ម៉ាក្រូសេដ្ឋកិច្ចចុងក្រោយបង្អស់របស់ BdF កំណើនដែលរំពឹងទុកនឹងត្រូវបានជំរុញដោយលទ្ធផលដ៏រឹងមាំនៅក្នុងពាណិជ្ជកម្មបរទេស។ លើសពីនេះ ព្រឹត្តិការណ៍កីឡាអូឡាំពិកដែលធ្វើឡើងនៅទីក្រុងប៉ារីសនារដូវក្តៅនេះត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលជាវិជ្ជមានដល់សេដ្ឋកិច្ច ដោយផ្តល់នូវការជំរុញបន្ថែមដល់ GDP នៅឆ្នាំ២០២៤។
ទោះជាយ៉ាងណាក៏ដោយ ធនាគារកណ្តាលក៏បានកត់សម្គាល់ផងដែរថាកត្តាមួយចំនួនអាចបង្អាក់កំណើន ជាពិសេសបាតុភូតនៃការដកស្តុកទុក នៅពេលដែលក្រុមហ៊ុនកែសម្រួលកម្រិតសារពើភ័ណ្ឌបន្ទាប់ពីការដោះស្រាយការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់។
BdF ព្យាករណ៍ពីកំណើន GDP របស់បារាំងនៅត្រឹម ១.២ភាគរយក្នុងឆ្នាំ២០២៥ ប៉ុន្តែវាបានកែប្រែការព្យាករណ៍របស់ខ្លួនសម្រាប់ឆ្នាំ២០២៦ មកត្រឹម ១.៥ភាគរយ។
ទាក់ទងនឹងអតិផរណារបស់ប្រទេសបារាំង ការព្យាករណ៍របស់ BdF សម្រាប់ឆ្នាំ២០២៤ នៅតែមិនផ្លាស់ប្តូរនៅ ២.៥ភាគរយ។