**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឆ្នាំដំបូងនៃនីតិកាលទី៧នេះ មន្រ្តីក្រសួងមហាផ្ទៃ ផ្ដល់លិខិតឆ្លងដែនជូនពលរដ្ឋបានជាង ៣សែនក្បាល ខណៈសេវាអនឡាញកំពុងដំណើរការរលូន

ភ្នំពេញ៖ ក្នុងរយៈពេល១ឆ្នាំ គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវាធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋបានចំនួន៣០៣.៣៨៨ក្បាល ក្នុងនោះបើគិតពីឆ្នាំ២០១៤មក មន្រ្តីបានផ្តល់សេវានេះជូនប្រពលរដ្ឋចំនួន៣.០៣៥.២៩១ក្បាលហើយ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសត្រង់មុំ ឌីជីថល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឯកភាពឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដាក់ឱ្យដំណើរការសេវាធ្វើលិខិតឆ្លងដែនតាមអនឡាញ ដើម្បីរួមចំណែកកាត់បន្ថយពេលវេលា ដោយទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋអាចចូលទៅគេហទំព័រសេវាអត្តសញ្ញាណកម្ម online.gdi.gov.kh ដើម្បីបំពេញបែបទ ជំនួសឱ្យការទៅបំពេញបែបបទនៅទីតាំងផ្ដល់សេវាដោយផ្ទាល់។ ក្រោយបំពេញបែបបទ សាមីខ្លួនត្រូវអញ្ជើញទៅទីតាំងផ្ដល់សេវា ដើម្បីសម្ភាស ថតរូប ផ្តិតខ្ចៅដៃ និងបង់សេវារដ្ឋបាល ដោយភ្ជាប់នូវពាក្យស្នើសុំដែលបំពេញរួច និងឯកសារយោង។ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានអះអាងថាសេវាអនឡាញនេះកំពុងដំណើរការរលូន។

ពាក់ព័ន្ធនឹងសេវាធ្វើលិខិតឆ្លងដែននេះដែរ ចំពោះប្រជាពលរដ្ឋមានជំងឺធ្ងន់ ឬចាស់ជរា ឬពិការភាព សមាជិកគ្រួសារ ឬតំណាងអាចដាក់ពាក្យស្នើសុំទៅកាន់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយភ្ជាប់ជាមួយនូវសំបុត្របញ្ជាក់ពីពេទ្យ ឬរូបថតអំពីស្ថានភាពនៃអ្នកជំងឺ ឬស្ថានភាពអ្នកស្នើសុំ ដើម្បីស្នើសុំមន្រ្តីចុះផ្តល់សេវាដល់ទីតាំងរបស់សាមីខ្លួនដោយពុំគិតកម្រៃសេវាបន្ថែមឡើយ សម្រាប់ទីតាំងនៅក្នុងរាជធានីភ្នំពេញ។

សេវាធ្វើលិខិតឆ្លងដែនមាន៣ប្រភេទ រួមមាន សេវាធម្មតា មានតម្លៃ១០០ដុល្លារ មានរយៈពេល១៥ថ្ងៃនៃថ្ងៃធ្វើការ សេវារហ័សកម្រិតមធ្យម មានតម្លៃ១៥០ដុល្លារ មានរយៈពេល៧ថ្ងៃនៃថ្ងៃធ្វើការ និងសេវារហ័ស មានតម្លៃ២០០ដុល្លារ មានពេល១ថ្ងៃ នៃថ្ងៃធ្វើការ។ អ្នកមមាញឹកខ្លាំងនៅថ្ងៃធ្វើការ ក៏អាចទៅស្នាក់ការផ្តល់លិខិតឆ្លងដែននៅ ផ្សារទំនើបអ៊ីអន២ សែនសុខ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីទទួលសេវានេះផងដែរ។ ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង និងជប៉ុន ក៏អាចទទួលបានសេវានេះនៅស្ថានឯកអគ្គរដ្ឋទូតកម្ពុជា នៅទីក្រុងសេអ៊ូលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង