**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ បញ្ហារសើបខាងនយោបាយរឿង​ដី​ធ្លី បាន​ធ្លាក់ចុះ​ច្រើន ព្រោះជម្លោះផ្សេងៗត្រូវបានដោះស្រាយបញ្ចប់

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា គោលនយោ​បាយទទួលស្គាល់កម្មសិទ្ធិឯកជនរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ដី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ពិតជាមានប្រយោជន៍​ណាស់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ហើយបន្ទាប់ពីការងារ​ចុះបញ្ជីដីធ្លីជិតបញ្ចប់ បញ្ហារសើបខាងនយោបាយរឿង​ដី​ធ្លីក៏បាន​ធ្លាក់ចុះ​ច្រើន ព្រោះជម្លោះផ្សេងៗត្រូវបានដោះស្រាយបញ្ចប់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ដូច្នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​កា​រងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់ក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត នាព្រឹកថ្ងៃទី១៨  ខែកញ្ញា ឆ្នាំ២០២៤  នៅសាលាខេត្តកំពត។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបន្តថា ក្នុងនាមជា​ថ្នាក់​ដឹកនាំ និងជាពលរដ្ឋខ្មែរមួយរូប ឯកឧត្តមពិតជាមាន​មោទនភាពចំពោះកម្ពុជាក្រោមការ​ដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញគោលនយោបាយទទួលស្គាល់កម្មសិទ្ធិឯកជនអំឡុងឆ្នាំ​១៩៨៨​  និង​១៩៨៩ បន្ទាប់ពីប្រទេសឆ្លងផុតពីសង្គ្រាម  និងបាន​ផ្តល់ដីកម្មសិទ្ធិជូនប្រជាពលរដ្ឋប្រើប្រាស់ទៅតាមតម្រូវការចាំបាច់។ ក្នុងន័យនេះ សម្តេចតេជោហ៊ុន សែន ប្រៀបដូចជាឪពុកដែលបានផ្តល់​ដីកេរឱ្យកូនៗ ដើម្បីកសាងនិងអភិវឌ្ឍន៍ជីវភាពគ្រួសារតទៅអនាគត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា បន្តមកដល់បច្ចុប្បន្ន កម្ពុជា​ក្រោម​ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោកខិតខំ​ជំរុញ​ការងារចុះបញ្ជីដីធ្លី ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ  ព្រោះការចេញ​បណ្ណកម្មសិទ្ធិ  គឺស្មើនឹងទទួលស្គាល់ និងផ្តល់នូវសុវត្ថិភាព​កាន់កាប់​អចលនទ្រព្យតាមផ្លូវច្បាប់ និងបង្កើនតម្លៃដី។ មកដល់ពេលនេះ ការចុះវាស់វែងដីធ្លីបន្ថែមសរុបបានជាង ៧លានកន្លះ​ក្បាលដី ។បើតាមការប៉ានស្មាន នៅសល់ប្រហែលជាង១លានក្បាលដីទៀត​ប៉ុណ្ណោះ នឹងបញ្ចប់ការងារចុះបញ្ជីដីធ្លីទាំងស្រុង​ទូទាំងប្រទេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីគូសរំលេចថាបន្ទាប់ពីការងារចុះបញ្ជីដីធ្លីជិតបញ្ចប់  ភាពរសើបខាងនយោបាយដីធ្លីបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។  បច្ចុប្បន្នបញ្ហាសេសសល់ពីមុន បូករួមទាំងបណ្តឹងប្រចាំថ្ងៃ (១០ករណី) ដែលក្រសួងទទួលបានសរុប​រង្វង់១ ៥០០​ករណីក្នុងមួយឆ្នាំ គឺជាចំនួន​មួយតិច  ហើយនឹងកាន់តែតិចទៅទៀតនៅឆ្នាំបន្តបន្ទាប់។  តាមរយៈ​ការចុះបញ្ជីដីធ្លីនេះដែរ បញ្ហាពាក់​ព័ន្ធ​នឹងគម្រោងបុរី  រឿងដីបឹង​ទន្លេសាប និងរឿងដីអាជ្ញាធរអប្សរាជាមួយប្រពលរដ្ឋ ត្រូវបានដោះ​ស្រាយ​បញ្ចប់ស្ទើររួច​រាល់​។  ខណៈដែលសេវាផ្សេងៗទាក់ទង់នឹងដីធ្លី បានបង្កើតឱកាសការងារ ក្នុងវិស័យសំណង់ និងឧស្សាហកម្មចលន​ទ្រព្យ  ជាដើម ជំរុញដល់កំណើនសេដ្ឋកិច្ចពលរដ្ឋ និងប្រទេសជាតិ។ អនាគតដ៏ខ្លីខាងមុខ សេវាអចលនទ្រព្យដូចជាលក់ផ្តាច់ អំណោយផ្តាច់ និងការបង់ពន្ធជាដើម អាចធ្វើតាមប្រព័ន្ធអេប(App) នៅលើទូរស័ព្ទដៃ ហើយប្រជាពលរដ្ឋមិនបាច់មកស្នើសុំសេវា​នៅច្រកចេញ​ចូលតែមួយ​ទៀតទេ ៕

អត្ថបទដែលជាប់ទាក់ទង