វឌ្ឍនភាពសាងសង់កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែង ៣៥,១៤ គីឡូម៉ែត្រ សម្រេចបាន ២៥% ហើយ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) ដែលមានប្រវែង ៣៥,១៤ គីឡូម៉ែត្រ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ២៥% ហើយ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៤នេះ។
គួរបញ្ជាក់ថា នៅរយៈពេលប៉ុន្មានថ្ងៃជាប់ៗនេះ ភ្លៀងបានបន្តធ្លាក់ឥតដាច់ ដែលជាផ្នែកមួយដ៏ធំនៃដំណើរការរាំងស្ទះខ្លះដល់ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវ។
សូមបញ្ជាក់ជូនថា គម្រោងនៃកំណាត់ចុងក្រោយនេះ នឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៥ ខាងមុខ ដោយក្នុងនោះដែរ ក្រុមការងារការដ្ឋានបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ និងបានសម្រួលទាំងភ្លៀង ដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងខិតខំបញ្ចប់ការងារសាងសង់តាមពេលវេលាដែលបានគ្រោងទុក៕