អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់
ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតាមបណ្ដោយប្រឡាយត្រង់ចំណុចស្ពានភូមិបន្ទាយប្រិយ៍ (ព្រំប្រទល់ឃុំអណ្ដូងថ្ម និងឃុំសំរុង) និងបណ្ដាឃុំមួយចំនួនទៀត ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្ត មអភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ពិសេសជួយជម្លៀសប្រជាពលរដ្ឋរងគ្រោះ មានដូចជា ចាស់ជរា និងកុមាររបស់យើងមកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា៕