ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»
ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី «ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់» ក្រោយទទួលបានសចក្ដីជូនដំណឹងស្ដីពី ស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីស្ថានភាពទឹកទន្លេមេគង្គនៅព្រះរាជាណាចក្រកម្ពុជា នឹងហក់ឡើងជាបន្តបន្ទាប់ ហើយហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ ក្នុងអំឡុងសប្ដាហ៍មុន អាចនឹងបង្ករឱ្យមានទឹកជំនន់ ដែលបណ្ដាលឱ្យមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតប្រជាជន។
ដូច្នេះដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ពីគ្រោះធម្មជាតិ ក្រសួងសុខាភិបាល សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមការណែនាំ និងប្រកាន់ខ្ជាប់នូវវិធានការដូចខាងក្រោម៖