**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

អារ៉ាប៊ីសាអូឌីត ដាក់ឈ្មោះលក្ខខណ្ឌសម្រាប់ការធ្វើជំនួញជាមួយអ៊ីស្រាអែល

បរទេស៖ រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានប្រកាសថា មិនអាចមានប្រក្រតីភាពនៃទំនាក់ទំនងរវាងទីក្រុងរីយ៉ាដ និងក្រុងហ្សេរុយសាឡឹមខាងលិច ប្រសិនបើគ្មានការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យនោះទេ។

ព្រះអង្គម្ចាស់ធ្លាប់មានបន្ទូលថា កិច្ចចរចាដែលគាំទ្រដោយសហរដ្ឋអាមេរិករវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលគឺជិតដល់ដំណោះស្រាយមួយ មុនពេលជម្លោះនៅតំបន់ហ្គាហ្សាបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន។

លោក Bin Salman បានឲ្យដឹងកាលពីថ្ងៃពុធថា ព្រះរាជាណាចក្រនឹងមិនបញ្ឈប់ការងារដែលមិនចេះនឿយហត់របស់ខ្លួនឆ្ពោះទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដែលមានទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួននោះទេ ហើយយើងបញ្ជាក់ថា ព្រះរាជាណាចក្រនឹងមិនបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលដោយគ្មានវាទេ នេះបើយោងតាមសារព័ត៌មាន Reuters។

លោកក៏បានថ្កោលទោសឧក្រិដ្ឋកម្មនៃការកាន់កាប់របស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។

យោងតាមប្រភពអនាមិកពីរដែលបានប្រាប់ទៅកាន់ Reuters ការធ្វើឱ្យប្រក្រតីភាព នៃទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល ត្រូវបានគេមើលឃើញថាជាតម្រូវការជាមុនសម្រាប់ទីក្រុងរីយ៉ាដក្នុងការធានាកិច្ចព្រមព្រៀងការពារជាតិជាមួយទីក្រុងវ៉ាស៊ីនតោន។

ការប្រកាសរបស់លោក Bin Salman ធ្វើឡើងមុនពេលមហាសន្និបាតអង្គការសហប្រជាជាតិ ត្រូវបានកំណត់ដើម្បីបោះឆ្នោតលើដំណោះស្រាយទាមទារឱ្យបញ្ចប់ការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែល។

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Danny Danon បានហៅសេចក្តីព្រាងដំណោះស្រាយនេះថា អំពើភេរវកម្មការទូត ហើយបានរិះគន់ថា ខ្លួនមិនបានបរិហារការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាសចេញពីតំបន់ហ្គាហ្សា។ ប្រេសិតអាមេរិក Linda Thomas-Greenfield បានប្រកែកប្រឆាំងនឹងដំណោះស្រាយនេះផងដែរ។

ដំណោះស្រាយនេះបានអំពាវនាវឱ្យអ៊ីស្រាអែល បញ្ចប់ដោយមិនពន្យារពេលវត្តមានខុសច្បាប់របស់ខ្លួននៅក្នុងទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ មិនលើសពី ១២ខែចាប់ពីពេលនេះ និងផ្តល់សំណងដល់ប៉ាឡេស្ទីនសម្រាប់ការខូចខាតដែលបណ្តាលមកពីការកាន់កាប់។ វាត្រូវបានអនុម័តដោយមានសម្លេងគាំទ្រ ១២៤សម្លេង, សម្លេងប្រឆាំង ១២សម្លេង និងសម្លេងអនុប្បវាទ ៤៣សម្លេង។

អ៊ីស្រាអែល​បាន​បន្ទោស​ការ​លុកលុយ​របស់​ក្រុម​ហាម៉ាស​ចំពោះ​ការ​សម្លាប់​មនុស្ស​១.២០០​នាក់ និង​និយាយ​ថា​មនុស្ស​២៥០​នាក់​ទៀត​ត្រូវ​បាន​ចាប់​ជា​ចំណាប់ខ្មាំង។ យោងតាមក្រសួងសុខាភិបាលនៃតំបន់នេះ ជនជាតិប៉ាឡេស្ទីនជាង ៤១,០០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលចាប់តាំងពីពេលនោះមក ខណៈដែលជាង ៩៥,០០០នាក់បានរងរបួស។

អត្ថបទដែលជាប់ទាក់ទង