**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖ការវិនិយោគនៅប្រទេសចិន គឺជាការរីកចម្រើនដោយស៊ីសង្វាក់គ្នាជាមួយកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិន

ពីថ្ងៃទី៨ដល់ថ្ងៃទី១១ខែកញ្ញា ពិព័រណ៍ចិនអន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី២៤បានបើកធ្វើនៅក្រុង Xiamen ប្រទេសចិន ។ ពិព័រណ៍លើកនេះជាពិព័រណ៍អន្តរជាតិដែលចាត់ទុកការវិនិយោគជាប្រធានបទដែលចិនបានរៀបចំធ្វើជាលើកដំបូង បន្ទាប់ពីកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ពិព័រណ៍លើកនេះបានក្លាយជាបង្អួចដ៏សំខាន់សម្រាប់ឱ្យទុនបរទេសឈ្វេងយល់ពីប្រទេសចិននិងស្វែងរកឱកាស ។ តំណាងនៃសហគ្រាសអន្តរជាតិបាននាំគ្នាថ្លែងថា ទីផ្សារចិនគឺមិនអាចខកខានបានទេ ដូច្នេះ “ការវិនិយោគនៅប្រទេសចិន”បានក្លាយជាពាក្យពេញនិយមនៃពិព័រណ៍លើកនេះ ។
ទីផ្សារដ៏ធំធេងរបស់ចិនជាកាលានុវត្តភាពធំនៃពិភពលោកជាប់រហូតមក ។ បច្ចុប្បន្ននេះ ទន្ទឹមនឹងចិនអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីដោយពេញទំហឹង ទីផ្សារដ៏ធំនេះបានរំលេចចេញនូវលក្ខណៈពិសេសថ្មីមួយចំនួន ។ ឧទាហរណ៍ដូចជា នៅផ្នែកផលិតកម្ម ឧស្ម័នឧស្សាហកម្មត្រូវគេហៅថា ជា“តំណក់ឈាម”នៃឧស្សាហកម្មទំនើប ។ នៅផ្នែកប្រើប្រាស់ គំនិតប្រើប្រាស់របស់ចិនបន្តវិវឌ្ឍទៅតាមយុគសម័យ ដែលជំរុញតម្រូវការនៃផលិតផលនិងសេវាកម្មប្រកបដោយគុណភាពខ្ពស់ ។ វិនិយោគិនបរទេសជាច្រើនបានយល់ឃើញថា ការវិនិយោគនៅប្រទេសចិន ក៏ជាការរីកចម្រើនដោយស៊ីសង្វាក់គ្នាជាមួយកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិនផងដែរ។
ព្រមពេលជាមួយគ្នានេះ ភាពធន់ដ៏ខ្លាំងក្លានៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិនបានផ្តល់ការធានាយ៉ាងខ្លាំងដល់ការធ្វើអាជីវកម្មនៅប្រទេសចិនរបស់ទុនបរទេស ។ វិនិយោគិនជាច្រើនបានថ្លែងថា ឧស្សាហកម្មចិនមានប្រព័ន្ធដ៏ល្អពេញលេញនិងប្រសិទ្ធផលថ្លៃដើមខ្ពស់ ថែមទាំងមានបច្ចេកទេសផលិតកម្មវៃឆ្លាតដ៏ជឿនលឿននិងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ដែលអាចជួយពួកគេលើកកម្ពស់សមត្ថភាពផលិតកម្ម ។ ដូច្នេះ ពួកគេរំពឹងពង្រីកផលិតភាពនៅប្រទេសចិន ហើយនាំចេញទៅកាន់ពិភពលោក ។
អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ ទន្ទឹមនឹងការច្នៃប្រឌិតថ្មីក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ចិន សហគ្រាសបរទេសកាន់តែច្រើនឡើងៗបានចាត់ទុកប្រទេសចិនជា “កន្លែងប្រភពនៃការច្នៃប្រឌិត” ។ ក្រោមការទាក់ទាញនៃ “កម្លាំងច្នៃប្រឌិតថ្មី”របស់ចិន សហគ្រាសបរទេសជាច្រើនបាននាំគ្នាទៅបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវឬច្នៃប្រឌិតថ្មីនៅប្រទេសចិន ។
ក្រោមការជំរុញនៃភាពកក់ក្តៅខាងការវិនិយោគបែបនេះ ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ចំនួនសហគ្រាសថ្មីដែលវិនិយោគដោយពាណិជ្ជករបរទេសនៅប្រទេសចិនបានកើនឡើង១១,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ បើមើលពីស្ថានភាពធ្វើអាជីវកម្ម ទំហំសរុបនៃប្រាក់ចំណេញរបស់សហគ្រាសទុនបរទេសដែលមានទ្រង់ទ្រាយមធ្យមនិងធំនៅឆមាសទីមួយឆ្នាំនេះបានកើនឡើង១១ភាគរយ ។ ការធ្វើអាជីវកម្មនៅប្រទេសចិនទទួលបានផលចំណេញដ៏ក្រាស់ក្រែល នេះជាមូលហេតុសំខាន់មួយទៀតដែលបណ្តាលឱ្យពាណិជ្ជករបរទេសពង្រីកការវិនិយោគនៅប្រទេសចិន ។ ក្នុងអំឡុងពេលពិព័រណ៍ចិនអន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកនេះ 《របាយការណ៍ស្តីពីការវិនិយោគទៅវិញទៅមករបស់ចិននៅឆ្នាំ២០២៤》ដែលចេញផ្សាយដោយវេទិកាពាក់ព័ន្ធបានបង្ហាញថា នៅឆ្នាំ២០២៣ ចិនបន្តកាន់ឋានៈជាប្រទេសមានលំហូរចូលទុនបរទេសធំលំដាប់ទីពីរលើពិភពលោក ដែលនៅតែជាកន្លែងដ៏ពេញនិយមសម្រាប់ការវិនិយោគសកល ។
ចិនជាតំណភ្ជាប់នូវកិច្ចសហប្រតិបត្តិការនិងការបើកទូលាយមួយ ហើយក៏ផ្តល់ទីខ្ពស់មួយសម្រាប់សហគ្រាសពហុជាតិដើរឆ្ពោះទៅកាន់ពិភពលោកផងដែរ ។ ឈរជើងនៅប្រទេសចិន សំដៅទៅរកពិភពលោក រឿងរ៉ាវអំពីទុនបរទេសធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិនកំពុងកើតឡើងតាមទម្រង់គ្រប់បែបយ៉ាង ហើយរឿងរ៉ាវស្តីពីប្រទេសនានាចែករំលែកភាគលាភនៃការអភិវឌ្ឍរបស់ចិននៅតែបន្តទៅទៀតដែរ ៕

អត្ថបទដែលជាប់ទាក់ទង