**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យប្រទីបរាជរដ្ឋាភិបាល ដែលកំពុងដំណើរការរៀបចំនៅត្រើយខាងកើតទន្លេទល់មុខព្រះបរមរាជវាំង**ប្រកាសដាក់ឱ្យដំណេីរការជេីងហោះហេីរដំបូង សៀមរាប-សឹង្ហបុរី-សៀមរាប នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាភិបាលអង្គការតុកកែញញឹម និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ និងជាង ៤០នាក់រងរបួស ក្នុងការបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍រថភ្លើង ភាគនិរតីប្រទេសប៉ាគីស្ថាន**វេទិកាធុរកិច្ចកម្ពុជា-ឆែក រៀបចំឡើងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា**ក្រុមហ៊ុនចំនួន៤របស់ឆែក មានចំណាប់អារម្មណ៍នឹងពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**កម្ពុជាលើកទឹកចិត្តសាធារណរដ្ឋឆែក ជួយជំរុញឱ្យវិនិយោគិនឆែកពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយកីឡាករចំណុះទូកខេត្តកំពង់ស្ពឺ ដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក**ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំ «ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន» ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប**ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) សាងសង់នៅឆ្នាំ១៩៦៣ ជាស្ពានឆ្លងកាត់ទន្លេសាប មុនគេនៅកម្ពុជា**បទវិភាគ៖ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ សហគ្រាសទុនបរទេសនឹងទទួលបានកាលានុវត្តភាពដ៏ច្រើនរាប់មិនអស់ដែលនាំមកដោយការធ្វើទំនើបកម្មតាមបែបផែនចិន**ក្រុមហ៊ុនរបស់បារាំងស្វែងយល់អំពីបរិយាកាស និងសក្ដានុពលវិនិយោគនៅកម្ពុជា ពិសេសផ្ដោតលើវិស័យថាមពលកកើតឡើងវិញ**នគរបាលបង្រ្កាបជនសង្ស័យ ចំនួន១១នាក់ ករណីកាប់ប្លន់ម៉ូតូ និងឆក់យ៉ាងសកម្ម នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពត**រដ្ឋមន្ត្រីជាង ៤០រូប មកពីទូទាំងទ្វីបអាហ្រ្វិក ជួបពិភាក្សាគ្នា នៅរុស្ស៊ី**អង្គការសហប្រជាជាតិ៖ អ្នកបាត់បង់ជីវិត នៅតំបន់ហ្គាហ្សា ៧០ភាគរយ ច្រើនជាងស្ត្រីនិងកុមារ**ឡាវ រងការខាតបង់យ៉ាងច្រើន ដោយសារព្យុះកំណាច Prapiroon, Yagi និង Soulik បណ្តាលឱ្យមនុស្សស្លាប់ ១២នាក់ និងបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ៣០០​លាន​ដុល្លារ​**អ៊ុយក្រែន ទទួលបានសាកសពទាហាន ៥៦៣នាក់ ពីអាជ្ញាធររុស្ស៉ី**៦ខែមកនេះ កម្លាំងចម្រុះរកឃើញដីព្រៃឈើ ដែលលួចកាប់ទន្ទ្រានថ្មីៗជាង ២ពាន់ហិកតា ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ ខណៈដំណើរការដាំស្ដារព្រៃឈើឡើងវិញ បាន ៧០ហិកតា**អាមេរិក អាចនឹងលុបចោលផែនការតាំងទីលំនៅថ្មី សម្រាប់ជនភៀសខ្លួនមីយ៉ាន់ម៉ា រស់នៅក្នុងជំរំតាមព្រំដែននៃប្រទេសថៃ

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទដីនិងផ្ទះមានវិវាទមានទីតាំងស្ថិតនៅផ្លូវលេខ២៥៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទរវាងដើមបណ្តឹង លោកស្រី កៀង ផល្លាកូល និងលោក កៀង វីរៈកូល និងចុងបណ្តឹង លោកស្រី អ៊ុក សុផាន់ណារី ពាក់ព័ន្ធនឹងដីនិងផ្ទះ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២៥៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាងរដ្ឋបាលរាជធានីភ្នំពេញ, តំណាងរដ្ឋបាលខណ្ឌទួលគោក, តំណាងការិយាល័យភូមិបាល ខណ្ឌទួលគោក, អាជ្ញាធរមូលដ្ឋាន, ភាគីដើមបណ្ដឹង, ភាគីចុងបណ្ដឹង, មេធាវីតំណាងដោយអាណត្តិភាគីចុងបណ្ដឹង, ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច និងគណៈប្រតិភូអង្កេតស្រាវជ្រាវ។

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់បេសកកម្មឱ្យក្រសួងអធិការកិច្ចដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ច ដែលក្នុងនោះការងារទទួលពាក្យបណ្ដឹង អង្កេតស្រាវជ្រាវ និងដោះស្រាយបណ្តឹង ជាការងារអាទិភាពមួយដែលក្រសួងបាននឹងកំពុងបំពេញការងារយ៉ាងសកម្ម។ ជាក់ស្តែង ថ្ងៃនេះក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដោះស្រាយបណ្តឹង និងបានបិទបញ្ចប់វិវាទជាស្ថាពររវាងគូភាគីតាមបែបបទនីតិវិធីច្បាប់ជាធរមាន ប្រកបដោយតម្លាភាព យុត្តិធម៌ និងឥតលម្អៀង ដោយឈរលើយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ផងដែរថានេះជាការដោះស្រាយបញ្ចប់វិវាទដោយសះជាលើកទី៥១ ក្រោមការសម្របសម្រួលរបស់ក្រសួងអធិការកិច្ច និងការចូលរួមសហការពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

ជាលទ្ធផលទទួលបាន គូភាគីបានឯកភាព និងព្រមព្រៀងដូចខាងក្រោម៖
១)- គូភាគីបានឯកភាពបញ្ចប់វិវាទទាំងស្រុង និងចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ
២)- គូភាគីបានព្រមព្រៀងទទួលយកចំណែកដី តាមខ្លឹមសារនៃកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ
៣)- ភាគីទាំងពីរ បានឯកភាពដកនូវរាល់ពាក្យបណ្ដឹងដែលធ្លាប់បានដាក់ទៅគ្រប់ស្ថាប័នទាំងអស់នាពេលកន្លងមក។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈប្រតិភូក្រសួងអធិការកិច្ច និងការផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរពី សំណាក់តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋបាលរាជធានីភ្នំពេញ, មន្ទីរជំនាញពាក់ព័ន្ធ, រដ្ឋបាលខណ្ឌទួលគោក, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងឆន្ទៈចូលរួមបញ្ចប់វិវាទរបស់គូភាគីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង