**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក ដឹកនាំដោយលោកវេជ្ជបណ្ឌិត Kosuke Okada ប្រធានប្រតិភូ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក និងវិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន ដែលបានរួមគ្នាធ្វើការចុះអង្កេតស្រាវជ្រាវប្រេវ៉ាឡង់ជំងឺបេងលើកទី៣នៅកម្ពុជា ដោយសហការជាមួយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងផ្នែកពាក់ព័ន្ធនាពេល១ឆ្នាំកន្លងមក។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ថា ការស្រាវជ្រាវប្រេវ៉ាឡង់នៃជំងឺរបេង ពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បី៖

១.ប៉ាន់ស្មានអត្រាប្រេវ៉ាឡង់នៃជំងឺរបេងសួតវិជ្ជមានបាក់តេរី (PTB) ក្នុងចំណោមប្រជាជនក្នុងប្រទេសកម្ពុជាដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅក្នុងឆ្នាំ២០២៣។
២.វាយតម្លៃនិន្នាការនៃអត្រាប្រេវ៉ាឡង់នៃជំងឺរបេងសួតវិជ្ជមាន (PTB) ដោយប្រៀបធៀបជាមួយនឹងលទ្ធផលនៃការស្រាវជ្រាវពីមុនក្នុងឆ្នាំ២០០២ និង២០១១។

៣.រួមចំណែកក្នុងការប៉ាន់ប្រមាណឡើងវិញ នូវអត្រាកើតថ្មីនៃជំងឺរបេងនៅទូទាំងប្រទេស និងអត្រា មរណៈភាពបណ្តាលមកពីជំងឺរបេងគ្រប់វ័យ។

លោកវេជ្ជបណ្ឌិត Ikushi Onozaki តំណាងក្រុមការងារស្រាវជ្រាវ បានជម្រាបជូនថា បើប្រៀបធៀបជាមួយនឹងនៃការស្រាវជ្រាវអត្រាប្រេវ៉ាឡង់ចុងក្រោយក្នុងឆ្នាំ២០១១ លទ្ធផលលើកទី៣នេះបង្ហាញពីមានការថយចុះគួរឱ្យកត់សម្គាល់នៃប្រេវ៉ាឡង់ជំងឺរបេងក្នុងរយៈពេល១២ឆ្នាំកន្លងមក ដែលមានចំនួនធ្លាក់ចុះប្រហែល៥០% ឬស្មើនឹង ៥-៦% ក្នុងមួយឆ្នាំ។ ការកាត់បន្ថយយ៉ាងខ្លាំងបែបនេះ គឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មវិធីជាតិកំចាត់រោគរបេង និងការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងអំឡុងពេលកន្លងមកនេះ។

ទោះបីជាកម្ពុជាមានអត្រាបន្ទុកជំងឺរបេងថយចុះច្រើនជាងគេ បើប្រធៀបនឹងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ប៉ុន្តែជំងឺរបេងនៅតែជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈក្នុងប្រទេសកម្ពុជានៅឡើយ ដូចជាជំងឺរបេងក្នុងចំណោមអ្នកជំងឺអេដស៍ ទឹកនោមផ្អែម ជំងឺកង្វះអាហារូបត្ថម្ភ និងអ្នកជក់បារីជាដើមហើយយើងនៅមានកិច្ចការដែលត្រូវធ្វើ ដើម្បីដោះស្រាយបន្ទុកដែលនៅសេសសល់ទាំងនេះ។ ដើម្បីឈានទៅសម្រេចបានមហិច្ឆិតាខាងលើ តម្រូវឱ្យមានការវិនិយោគ និងការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នដើម្បីកំណត់អាទិភាពជាយុទ្ធសាស្ត្រ។ ដូច្នេះហើយ ភ័ស្តុតាង និងលទ្ធផលនៃការស្រាវជ្រាវអត្រាប្រេវ៉ាឡង់នឹងដើរតួយ៉ាងសំខាន់ក្នុងផែនការកំចាត់រោគរបេងនេះ។

លោកវេជ្ជបណ្ឌិត Ikushi Onozaki បានបញ្ជាក់បន្ថែមថា អង្គការសុខភាពពិភពលោកនឹងប្រើប្រាស់លទ្ធផលដែលបានមកពីការស្រាវជ្រាវអត្រាប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី៣ របស់ប្រទេសកម្ពុជា ដើម្បីប៉ាន់ប្រមាណឡើងវិញនូវអត្រាកើតជំងឺរបេង និងអត្រាស្លាប់។ ដោយផ្អែកលើទិន្នន័យអត្រាប្រេវ៉ាឡង់នេះ យើងរំពឹងថាការប៉ាន់ប្រមាណអត្រាឈឺ នឹងមានការថយចុះខ្លាំងជាងការប៉ាន់ស្មានបច្ចុប្បន្ន។ ការប៉ាន់ស្មានចុងក្រោយនឹងមានផ្សព្វផ្សាយជាសាធារណៈនៅក្នុងរបាយការណ៍ជំងឺរបេងសកលរបស់អង្គការសុខភាពពិភពលោកឆ្នាំ២០២៥ (បោះពុម្ពនៅខែតុលា ឆ្នាំ២០២៥)។ របាយការណ៍ថ្មីនៃជំងឺរបេងសកលប្រចាំឆ្នាំ២០២៤ របស់អង្គការសុខភាពពិភពលោក នឹងត្រូវបានបោះពុម្ពនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឆាប់ៗនេះ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ក្រុមការងារស្រាវជ្រាវ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការស្រាវជ្រាវយ៉ាងល្អិតល្អន់ និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ដែលទទួលស្គាល់ដោយអង្គការសុខភាពលោក។ លទ្ធផលនេះ អាចជួយក្រសួងសុខាភិបាល ក្នុងការធ្វើផែនការជាក់លាក់ សម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការអប់រំសុខភាពបង្ការការចម្លងមេរោគរបេង។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើឱ្យដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយកម្មវិធីជាតិកំចាត់រោគរបេង ក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ស្របតាមផែនការយុទ្ធសាស្ត្រជាតិបញ្ចប់ជំងឺរបេងនៅកម្ពុជា ឆ្នាំ២០២១-២០៣០ ក៏ដូចជារួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈររបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្រប ដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្លាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង