**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត

តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រតិភូមូលនិធិ Dubai Cares ដឹកនាំដោយ លោកស្រី Abeer Farah, Rep of Dubai Cares ។

ក្នុងឱកាសជំនួបនេះ តំណាងមូលនិធិ Dubai Cares បានបង្ហាញចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការបន្តជួយគាំទ្រដល់ផែនការយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួង និងបានលើកឡើងពីគម្រោងនៅកម្ពុជាដែលកំពុងទទួលការគាំទ្រដោយមូលនិធិ Dubai Cares ដូចជា វគ្គបណ្តុះបណ្តាលយុវជនកម្ពុជាឱ្យមានជំនាញខ្ពស់ក្នុងវិស័យបដិសណ្ឋារកិច្ច, ការបណ្តុះបណ្តាលអ្នកជំនាញចុងភៅ កម្រិតមធ្យម និងខ្ពស់, ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ Academy of Culinary Arts Cambodia (ACAC) និងការគាំទ្រដល់ការចាប់ផ្តើម គម្រោងសាកល្បងនៅវិទ្យាល័យ ស្តីពីការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំកម្ពុជាក្នុងកំឡុងឆ្នាំ ២០២២ និង ២០២៣។

ជាមួយនេះដែរភាគី Dubai Cares ក៏លម្អិតពី កម្មវិធីបណ្តុះបណ្តាល ACAC ដែលបានផ្តល់ជូននិស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនូវសញ្ញាបត្រដែលមានវិញ្ញាបនបត្រដែលទទួលស្គាល់កម្រិតអន្តរជាតិ និង Swiss Hospitality Management School of Luzern និងជួយពួកគេឱ្យទទួលបានឱកាសការងារក្នុងវិស័យបដិសណ្ឋារកិច្ចសំខាន់ៗ ទាំងក្នុង និងក្រៅប្រទេស ពិសេសនៅប្រទេសអារ៉ាប់រួម UAE ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រវិស័យអប់រំនៅកម្ពុជារបស់មូលនិធិ Dubai Cares និងបានចែករំលែកអំពីប្រវត្តិកម្ពុជាពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស ការវិឌ្ឍន៍នៃវិស័យអប់រំជាច្រើនជំនាន់ និងទិដ្ឋភាពទូទៅក្នុងវិស័យអប់រំកម្ពុជាបច្ចុប្បន្ន ដោយគូសបញ្ជាក់ពី អាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងរាជរដ្ឋាភិបាល អាណត្តិទី ៧ ដែលកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងគុណភាពអប់រំគ្រប់កម្រិត ចាប់ពីកម្រិតមត្តេយ្យសិក្សាទៅ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស (Mid Skilled Level) តាំងពីកម្រិតវិទ្យាល័យ ,ការលើកកម្ពស់ការផ្សារភ្ជាប់ការរៀនទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដោយផ្តល់ឱកាសដល់សិស្សនិស្សិតចុះកម្មសិក្សានៅតាមរោងចក្រក្រុមហ៊ុននានាក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ក៏ដូចជាទៅក្រៅប្រទេសតាមរយៈការគាំទ្រដោយពីដៃគូអភិវឌ្ឍន៍ និងជំរុញលើកទឹកចិត្តឱ្យសាកលវិទ្យាល័យទាំងអស់បន្តធ្វើបច្ចុប្បន្នភាពកែលម្អកម្មវិធីសិក្សាឱ្យឆ្លើយតបនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយស្វាគមន៍ និងចូលរួមសហការគាំទ្រសម្របសម្រួលនូវរាល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនានាលើវិស័យអប់រំ ក្នុងគោលដៅជំរុញនូវការអភវិឌ្ឍន៍ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៣០ និង២០៥០៕

អត្ថបទដែលជាប់ទាក់ទង