**អភិសន្ដិបណ្ឌិត ស សុខា ប្រកាសគាំទ្រពេញទំហឹង ការសម្រេចចិត្តប្រកបដោយ ប្រតិភាណ របស់សម្ដេចអគ្គមហាសេនាបតីតេជោចំពោះករណី CLV-DTA**សម្តេចតេជោ៖ កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ កញ្ញានេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត**រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅរដ្ឋមន្ត្រីក្រសួងបរទេសឡាវ និងវៀតណាម បញ្ជាក់ពីការសម្រេចរបស់កម្ពុជា បញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)**ឯកឧត្តម ប៊ុន ហ៊ុន៖ ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ មន្ដ្រីនគរបាល ឬអាវុធហត្ថ ត្រូវឆ្លងកាត់ការតែងតាំង និងស្បថនៅសាលាឧទ្ធរណ៍**បណ្ឌិត ជិន ម៉ាលីន ដឹកនាំគណៈប្រតិភូកម្ពុជាប្រជុំត្រៀម មុននឹងចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវគ្គបណ្ដុះបណ្ដាលនៅកូរ៉េ**រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូង និងសួរសុខទុក្ខសំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យ ហ្លួង ម៉ែ**EU សន្យាផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ដើម្បីជួយកសាងសេដ្ឋកិច្ច និងបណ្តាញអគ្គិសនីឡើងវិញ**សមាគមបាល់ទាត់ប៉ូឡូញប្រកាសជំនួយហិរញ្ញវត្ថុសម្រាប់ក្លឹបដែលរងផលប៉ះពាល់ដោយទឹកជំនន់**ប្រធាន EC ទៅដល់នៅទីក្រុង Kiev សារជាថ្មី ដើម្បីពិភាក្សាអំពីការគាំទ្រអ៊ុយក្រែន**សម្តេច ម៉ែន សំអន អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តព្រះអង្គធំ**ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុប្រធាននិងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី បាននាំយកអំណោយឯកឧត្តមអភិសន្ដិបណ្ឌិត និងលោកជំទាវ ព្រមទាំងសប្បុរសជន ប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ដែលលោកបណ្ឌិត អាំង សិរីពិសិដ្ឋ និងក្រុមការងារ ប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ នាឱកាសនោះរួមមាន ៖ កុំព្យូទ័រ Desktop ចំនួន ៥គ្រឿង, សៀវភៅសរសេរ និងសម្ភារសិក្សា ចំនួន ២៥០កញ្ចប់, សៀវភៅពុម្ភរក្សាទុកក្នុងបណ្ណាល័យ ចំនួន ៥៥៥ចំណងជើង, ទ្រនាប់ជើងកីឡា ចំនួន ៤០គូ, បាល់ទះ ចំនួន ៥គ្រាប់, អង្ករ ចំនួន ២តោន, ទឹកត្រី ចំនួន ១០០ យួរ, ទឹកស៊ីអ៉ីវចំនួន ១០០យួរ, ទឹកបរិសុទ្ធ ចំនួន ១០០យួរ និងមីជាតិ ចំនួន ១០០កេស។

ថ្លែងនៅក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ នាឱកាសនោះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹកពីឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ជូនក្មួយៗកុមាកំព្រាទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ទោះបីក្មួយៗមិនមានឪពុកម្ដាយក៏ពិតមែន ប៉ុន្ដែក្មួយៗនៅមានថ្នាក់ដឹកនាំដ៏ល្អតាមជួយទំនុកបំរុង ថែរក្សា តាមដាន សួរនាំជាប្រចាំ ដោយទទួលបានការគ្រប់គ្រងដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រងមជ្ឈមណ្ឌល និងការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូ។ ពិសេសឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ មានក្ដីសង្ឃឹមខ្ពស់ថា ក្មួយៗនៅទីនេះ នឹងមានអនាគតដ៏ត្រចះត្រចង់នាពេលអនាគត។

សូមបញ្ជាក់ថា នៅក្នុងពិធីប្រគល់អំណោយនោះ ក៏មានការអញ្ជើចូលរួមពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដី កងកម្លាំងនគរបាលជាតិ មន្ត្រីសហព័ន្ធកីឡាបាល់ទះកម្ពុជា និងកីឡាករបាល់ទះជម្រើសជាតិកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង