**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានលើកទឹកចិត្តប្រជា​ពលរដ្ឋ​រងការចាញ់បោកគ្រប់រូបភាពទាំងអស់ ប្តឹងទៅសមត្ថកិច្ច ដើម្បីស្វែងរកជនខិលខូចមក​ផ្តន្ទា​ទោស។

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានគូសរំលេចនូវការឆបោកក្រោមរូបភាពមួយ​ចំនួនកំពុងកើតមាននៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន មានដូចជា៖ ​ឆបោក​ក្រោម​រូប​ភាព​វិនិយោគ​, ឆបោក​ក្រោម​រូប​ភាព​កម្ចី​អនឡាញ, ឆបោក​ក្រោម​រូប​ភាព​ក្លែង​អត្តសញ្ញាណ​, ឆបោក​ទំនាក់​ទំនង​ស្នេហា​ និងឆបោក​ក្រោម​រូប​ភាព​ទិញ​លក់​ឥវ៉ាន់​។

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានលើកទឹកចិត្តពលរដ្ឋទៅដាក់ពាក្យប្ដឹងជាមួយសមត្ថកិច្ច​ ដើម្បីរកមុខជនខិលខូច​ទាំងអស់នោះយកមកផ្តន្ទាទោស បើមិនដូច្នោះទេអំពើទាំងអស់នេះនៅតែបន្តកើតឡើងនៅក្នុង​សង្គម ពិសេសវាជាមេរោគរ៉ំារ៉ៃជារៀងរហូត។ពាក់ព័ន្ធក្រោមរូបភាពដូចការរៀបរាប់ខាងលើនេះ ឃើញមានការលើកឡើងច្រើនលើបណ្តាញ​ព័ត៌មាន និងបណ្តាញសង្គមផងដែរ។ ពលរដ្ឋរងការចាញ់បោកក៏បានលើកជាសំណូមពរដល់​សមត្ថ​កិច្ចផ្តល់មធ្យោបាយងាយស្រួលផ្សេងៗ ដើម្បីពួកគាត់បានរាយការណ៍ ឬដាក់ពាក្យប្តឹង។

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានសំណូមពរ ក៏ព្រោះការចាញ់បោកតាមអនឡាញនេះ ពេលប្តឹងទៅសមត្ថកិច្ចមូលដ្ឋាន គាត់ថាមិន​មែនជាជំនាញរបស់គាត់ ហើយទាមទារឱ្យប្តឹងទៅប្តឹងនៅសមត្ថកិច្ចប្រឆាំ​ងបទល្មើស​បច្ចេក​វិទ្យា​ជាដើម។ ពាក់ព័ន្ធការឆបោកតាមអនឡាញនេះផងដែរ សមត្ថកិច្ចជំនាញ ក៏ធ្លាប់លើកពីផលលំបាកក្នុងប្រតិ​បត្តិការព្រោះខ្វះកិច្ចសហការពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ជនល្មើសប្រើមធ្យោបាយទូទាត់លុយតាម​ធនា​គារ តែពេលសុំកិច្ចសហការពីធនាគារ គឺទាមទារលក្ខខណ្ឌផ្សេងៗ ដែលបង្កើតបានភាពស្មុគស្មាញក្នុងការរកជនល្មើស៕

អត្ថបទដែលជាប់ទាក់ទង