**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី Nellie Ghusayni ប្រធានបេសកកម្មអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) បានឯកភាពបន្តពង្រឹងទំនាក់ទំនងបន្ថែមទៀតទៅលើកិច្ចការទេសន្តរប្រវេសន៍នៅកម្ពុជា ដើម្បីគាំពារជនរងគ្រោះ។

ការលើកឡើងនេះ នៅក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកស្រី Nellie Ghusayni ដើម្បីពិភាក្សាការងារមួយចំនួនទាក់ទងនឹងទេសន្តរប្រវេសន៍នៅកម្ពុជា នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី ២០ខែកញ្ញាឆ្នាំ២០២៤។

ក្នុងជំនូបនោះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូលោកស្រី Nellie Ghusayni ដែលបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើជាដៃគូររបស់កម្ពុជាលើកិច្ចការទេសន្តរប្រវេសន៍នៅកម្ពុជា តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយគ្នាកន្លងមក។

ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ចំពោះការផ្ដល់ជំនួយនានារបស់ IOM តាមរយៈការជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសទាក់ទងការងារទេសន្តរប្រវេសន៍ និងជំនួយហិរញ្ញវត្ថុមួយចំនួន ដើម្បីពង្រឹងគោលនយោបាយទេសន្តរប្រវេសន៍នៅកម្ពុជា និងកម្មវិធីគាំពារជនរងគ្រោះដោយសារទេសន្តរប្រវេសន៍។

ក្នុងន័យនោះ ឯកឧត្តមរដ្ឋមន្រ្តីបានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយ IOM ដើម្បីពង្រឹកលើការគ្រប់គ្រងការងារទេសន្តរប្រវេសន៍នៅកម្ពុជា និងពង្រឹងអភិបាលកិច្ចទាក់ទងគោលនយោបាយ ច្បាប់ និងបទដ្ឋានគិតយុត្តិផ្សេងៗទៀត។ ជាពិសេសពង្រឹងទៅលើកម្មវិធីវគ្គតម្រង់ទិសមុនចេញដំណើរ (PDO) នៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមមានប្រសាសន៍ថា កម្ពុជាបានរៀបចំគោលនយោបាយជាច្រើន ដើម្បីពង្រឹងតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ប្រកបដោយក្រមសីលធម៌សម្រាប់ជួយជនរងគ្រោះទាំងការធ្វើចំណាកស្រុកទៅក្រៅប្រទេស និងជនរងគ្រោះបរទេសនៅក្នុងប្រទេសកម្ពុជា។

ចំពោះកិច្ចការដែលទាក់ទងនឹងការគាំពារជនរងគ្រោះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពង្រឹងសេវាគាំពារជនរងគ្រោះឱ្យមានប្រសិទ្ធភាពទាំងវិលត្រឡប់មកកម្ពុជាវិញ និងជនបរទេសដែលទទួលរងគ្រោះនៅកម្ពុជា។ ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការជាមួយ IOM គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធ្វើជាដៃគូជាមួយក្រសួងការងារ ក្នុងការគាំទ្រដល់ជនរងគ្រោះពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍នៅកម្ពុជា។

ជាការឆ្លើយតប លោកស្រី Nellie Ghusayni បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានធ្វើកិច្ចការជាច្រើនរួមគ្នាកន្លងមក ហើយលោកស្រីក៏ឯកភាពក្នុងការបន្តទំនាក់ទំនងឱ្យកាន់តែជិតស្និទថែមទៀត។

លោកស្រីក៏ចង់ឱ្យមានការពង្រីកទំនាក់ទំនងបន្ថែមទៀត តាមរយៈការបង្កើតឱ្យមានកិច្ចព្រមព្រៀង (MoU) ថ្មីផ្សេងៗទៀត ដោយបន្ថែមលើកិច្ចព្រមព្រៀងជាមួយគ្នាកន្លងមក។ យន្តការនេះ គឺគោលបំណងពង្រីកសេវាគាំពារជនរងគ្រោះដោយការធ្វើចំណាកស្រុក និងការកាត់បន្ថយអំពើជួញដូរមនុស្ស ក៏ដូចជាការរំលោភបំពានផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង