**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ស្ពឺ**សម្ដេច ម៉ែន សំអន៖ សូមរណសិរ្សខេត្តស្ទឹងត្រែង អនុវត្តការទូត សន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការ ស្មើភាព**បណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ​រដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋ​ និង​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​ The Holy See (បុរី​វ៉ាទីកង់)**ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ហេង ពៅ អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តក្រពើហា**ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងឱឡារិក ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA**រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគត និងមហាសន្និបាតអង្គការសហប្រជាជាតិ**អតីតអ្នកគាំទ្របក្សប្រឆាំង ១៤៦នាក់ ស្ម័គ្រចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ស្រុកឱរ៉ាល់**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**ចិនបាញ់បង្ហោះផ្កាយរណប Tianqi ថ្មី**សភាអាមេរិកអនុម័តច្បាប់ដើម្បីបង្កើនការការពារសម្រាប់បេក្ខភាពប្រធានាធិបតីបន្ទាប់ពីការប៉ុនប៉ងធ្វើឃាតលោក ត្រាំ**យ៉ាងហោចណាស់មនុស្ស១២នាក់ស្លាប់ និង៦៦នាក់រងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងបេរូត**ក្រុម Hezbollah បញ្ជាក់​ថា​មេដឹកនាំ​ជាន់​ខ្ពស់​របស់ខ្លួន ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល**ស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសចិនរាយការណ៍ពីកំណើន ៧ភាគរយនៃទ្រព្យសកម្មសរុប**ចិន​ពង្រឹង​ការគ្រប់គ្រង​ទឹកជំនន់​ចំពេល​មាន​ឥទ្ធិពល​ព្យុះ​ទីហ្វុង​បី​ដង​**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែកញ្ញា**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជួយឧបត្ថម្ភគាំទ្រដល់ការ វះកាត់ឆ្អឹងកងចង្កេះ និងព្យាបាលជំងឺរបស់លោកពូ ឃឿន វ៉េត មកពីក្រុងរុនតាឯក**អាជ្ញាធរខេត្តចាប់ផ្តើមដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ ដែលជាផ្នែកមួយនៃផលិតផលទេសចរណ៍ថ្មីនៅកណ្តាលក្រុងសៀមរាប**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសទទួលស្គាល់សមាសភាពបំពេញបន្ថែមក្រុមការងារ ស.ស.យ.ក. វិស័យមហាផ្ទៃ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះបំពេញបេសកកម្មសិក្សាស្រាវជ្រាវនៅស្រុកគោលដៅចំនួន ៤ ក្នុងខេត្តក្រចេះ រួមមានស្រុកឆ្លូង ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកស្នួល**សកម្មភាពពិសេស ដើម្បីអបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមាណិតចិន “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” រៀបចំធ្វើនៅក្រុងRiyadhរដ្ឋធានាធីអារ៉ាប៊ីសាអូឌីត

ក្រសួងបរិស្ថាននិងដៃគូចូលរួមបង្កើនចំណេះដឹង ស្តីពីការបែងចែកសំណល់ និងការកែច្នៃឡើងវិញដល់សិស្សនៅតាមសាលរៀន

ភ្នំពេញ៖ ប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក ឯកឧត្តម សឹម យ៉ារ៉ែន , ឯកឧត្តម កែន សេរីរដ្ឋា, ឯកឧត្តម ដាញ់ សេរី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក, កញ្ញា Shomi Kim ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស លោកគ្រូអ្នគ្រូ និងអាជ្ញាធរមូលដ្ឋាន និងប្រគល់ធុងសំរាម ជូនសាលាបឋមសិក្សា គ្រញូង ចំនួន ១ឈុត។

ក្នុងឱកាសនោះ ឯកឧត្តម សាន វណ្ណទី បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សក្នុងការចូលរួមយុទ្ធនាការរបស់ក្រសួងបរិស្ថាន តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។

ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តយកចិតទុកដាក់ សំអាតអនាម័យបរិស្ថាន នៅតាមសាលារៀន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយអនុវត្តជាប្រចាំយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ព្រមទាំងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីឱ្យសាលារៀនស្អាត មូលដ្ឋានស្អាត ស្រុកភូមិមានសោភ័ណភាព និងឆ្ពោះទៅកម្ពុជាស្អាតនៅថ្ងៃខាងមុខ។

នៅក្នុងឱកាសនេះដែរ ក្រុមការងារក្រសួងបរិស្ថាន បានធ្វើការផ្សព្វផ្សាយសល់សិស្សានុសិស្ស ស្តីពីរបៀបញែកសំរាម ការកែច្នៃសំរាម រួមទាំងការផលិតវីដេអូផ្សព្វផ្សាយ យុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលកម្ពុជាបានកំណត់ថានៅឆ្នាំ ២០៥០ ជាប្រទេសអព្យាក្រឹតកាបូន។

សូមបញ្ជាក់ថាព្រឹត្តិការណ៍នាថ្ងៃនេះ រៀបចំឡើងតាមរយៈ“គម្រោងស្តីពីការបែងចែកសំណល់ និងការយល់ដឹងពីការកែច្នៃឡើងវិញ នៅតាមសាលារៀនក្នុងទីក្រុងគោលដៅ’ ដល់សិស្សានុសិស្សរបស់ក្រសួងបរិស្ថាន៕ 10

អត្ថបទដែលជាប់ទាក់ទង