**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ស្ពឺ**សម្ដេច ម៉ែន សំអន៖ សូមរណសិរ្សខេត្តស្ទឹងត្រែង អនុវត្តការទូត សន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការ ស្មើភាព**បណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ​រដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋ​ និង​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​ The Holy See (បុរី​វ៉ាទីកង់)**ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ហេង ពៅ អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តក្រពើហា**ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងឱឡារិក ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA**រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគត និងមហាសន្និបាតអង្គការសហប្រជាជាតិ**អតីតអ្នកគាំទ្របក្សប្រឆាំង ១៤៦នាក់ ស្ម័គ្រចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ស្រុកឱរ៉ាល់**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**ចិនបាញ់បង្ហោះផ្កាយរណប Tianqi ថ្មី**សភាអាមេរិកអនុម័តច្បាប់ដើម្បីបង្កើនការការពារសម្រាប់បេក្ខភាពប្រធានាធិបតីបន្ទាប់ពីការប៉ុនប៉ងធ្វើឃាតលោក ត្រាំ**យ៉ាងហោចណាស់មនុស្ស១២នាក់ស្លាប់ និង៦៦នាក់រងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងបេរូត**ក្រុម Hezbollah បញ្ជាក់​ថា​មេដឹកនាំ​ជាន់​ខ្ពស់​របស់ខ្លួន ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល**ស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសចិនរាយការណ៍ពីកំណើន ៧ភាគរយនៃទ្រព្យសកម្មសរុប**ចិន​ពង្រឹង​ការគ្រប់គ្រង​ទឹកជំនន់​ចំពេល​មាន​ឥទ្ធិពល​ព្យុះ​ទីហ្វុង​បី​ដង​**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែកញ្ញា**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជួយឧបត្ថម្ភគាំទ្រដល់ការ វះកាត់ឆ្អឹងកងចង្កេះ និងព្យាបាលជំងឺរបស់លោកពូ ឃឿន វ៉េត មកពីក្រុងរុនតាឯក**អាជ្ញាធរខេត្តចាប់ផ្តើមដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ ដែលជាផ្នែកមួយនៃផលិតផលទេសចរណ៍ថ្មីនៅកណ្តាលក្រុងសៀមរាប**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសទទួលស្គាល់សមាសភាពបំពេញបន្ថែមក្រុមការងារ ស.ស.យ.ក. វិស័យមហាផ្ទៃ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះបំពេញបេសកកម្មសិក្សាស្រាវជ្រាវនៅស្រុកគោលដៅចំនួន ៤ ក្នុងខេត្តក្រចេះ រួមមានស្រុកឆ្លូង ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកស្នួល**សកម្មភាពពិសេស ដើម្បីអបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមាណិតចិន “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” រៀបចំធ្វើនៅក្រុងRiyadhរដ្ឋធានាធីអារ៉ាប៊ីសាអូឌីត

ឯកឧត្តម ហេង សួរ លើកទឹកចិត្តយុវជនជ័យលាភីនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុន បង្កើតមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកដល់យុវជនជ័យលាភីក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុន (SSEAYP) ខិតខំបង្កើតមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងចំណោមយុវជនជប៉ុន និងយុវជនដែលមកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ផ្សេងទៀត។

ការលើកឡើងនេះ ក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ នៅរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យប្រតិភូនិស្សិតជ័យលាភីក្នុងកម្មវិធី SSEAYP ដែលដឹកនាំដោយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដើម្បីសំណេះសំណាល ក៏ដូចជាស្នើសុំអនុសាសន៍មួយចំនួនពាក់ព័ន្ធការត្រៀមខ្លួនចូលរួមជាមួយយុវជនបរទេសផ្សេងទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ដល់ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ត្រូវផ្សព្វផ្សាយនូវវប្បធម៌ប្រពៃណីល្អរបស់កម្ពុជាដល់យុវជននៃបណ្តាប្រទេសដ៏ទៃទៀត និងផ្សព្វផ្សាយនូវការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកចំរើនលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព ដើម្បីទាក់ទាញអ្នកទេសចរ និងវិនិយោគបរទេសមកកម្ពុជាឱ្យបានកាន់តែច្រើន។

ជាមួយគ្នានេះ ឯកឧត្តមមានប្រសាសន៍ថា យុវជនគឺជាអ្នកការទូតដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជា ដែលកំពុងមានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ។ រាជរដ្ឋាភិបាល តែងតែគិតគូពីយុវជនជាកម្លាំងដល់រឹងមាំ ក្នុងការចូលរួមកសាង និងអភិវឌ្ឍប្រទេសនាពេលអនាគត ដែលទាមទារឱ្យយុវជនត្រូវមានសមត្ថភាពខ្ពស់ ដើម្បីបន្តវេនក្លាយជាអ្នកដឹកនាំនាពេលអនាគត។

ឯកឧត្តមបានសង្កត់ធ្ងន់លើការបង្ហាញពីប្រពៃណីខែ្មរលើឆាកអន្តរជាតិ បង្កើនភាពទំនាក់ទំនង ដកស្រង់បទពិសោធន៍ បង្ហាញពីសក្ដានុពលពីកម្ពុជា ហើយបានលើកទឹកចិត្តដល់យុវជនឱ្យខិតខំអភិវឌ្ឍន៍សមត្ថភាព ដើម្បីត្រៀមខ្លួនជួយកសាងប្រទេសជាតិបន្ថែមទៀត។

អនុប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ លោកស្រី ឡា សុភៈ បានថ្លែងថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡាបានជ្រើសរើសយុវជនកម្ពុជាចំនួន ១៥នាក់ និងប្រធានប្រតិភូ ១រូប សម្រាប់ចូលរួមកម្មវិធី SSEAYP លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣៨ថ្ងៃ ចាប់ពីថ្ងៃ ទី៤ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយធ្វើដំណើរទៅកាន់ប្រទេសចំនួន ៣ គឺជប៉ុន ឥណ្ឌូណេស៊ី និងវៀតណាម។

លោកស្រីបន្តថា គោលបំណងនៃកម្មវិធីនេះ គឺបំផុស និងពង្រឹងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងយុវជនប្រទេសអាស៊ាន និងយុវជនប្រទេសជប៉ុន ហើយក៏ជាការពង្រីកនូវទស្សនវិស័យលើឆាកអន្តរជាតិ និងដើម្បីបណ្តុះបណ្តាលគំនិតសហប្រតិបត្តិការអន្តរជាតិ។

កម្មវិធីនេះ ធ្វើឱ្យយុវជនទាំងនោះបានរស់នៅរួមគ្នាលើនាវា នឹងធ្វើទស្សនកិច្ចនៅតាមប្រទេស ដែលចូលរួមទាំងអស់ ក្នុងនោះមានការអនុញ្ញាតឱ្យយុវជនចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំប្រទេស ការធ្វើទស្សនកិច្ចតាមស្ថាប័នជាតិ មរតកវប្បធម៌ និងផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមកជាមួយយុវជននៃប្រទេសនីមួយៗនៅពេលដែលនាវាបានចូលចត។

គួររំឭកថា SSEAYP កើតចេញពីសេចក្តីថ្លែងការណ៍រួមនៅខែមករាឆ្នាំ១៩៧៤ រវាងប្រទេសជប៉ុន និងឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងថៃ ខណៈប្រទេសប្រ៊ុយណេ បានចូលរួមកម្មវិធីនេះនៅឆ្នាំ១៩៨៥។ ចំណែកវៀតណាមបានចូលរួមកម្មវិធីនៅឆ្នាំ១៩៩៦ ហើយមីយ៉ាន់ម៉ាបានចូលរួមកម្មវិធីនៅឆ្នាំ១៩៩៧ និងបន្ទាប់មកនៅឆ្នាំ១៩៩៨ គឺឡាវ។ ដោយឡែកកម្ពុជាបានទទួលឱ្យចូលរួមជាសមាជិកផ្លូវការនៃកម្មវិធីនេះចាប់តាំងពីឆ្នាំ២០០០ បន្ទាប់ពីប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩៕

អត្ថបទដែលជាប់ទាក់ទង