**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះបំពេញបេសកកម្មសិក្សាស្រាវជ្រាវនៅស្រុកគោលដៅចំនួន ៤ ក្នុងខេត្តក្រចេះ រួមមានស្រុកឆ្លូង ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកស្នួល

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានទទួលការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្មសិក្សាស្រាវជ្រាវនៅស្រុកគោលដៅចំនួន ៤ ក្នុងខេត្តក្រចេះ រួមមាន ស្រុកឆ្លូង ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកស្នួល។

បេសកកម្មនេះក៏មានការចូលរួមសហការពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ, អាជ្ញាធរមូលដ្ឋាន, មន្ត្រីទទួលបន្ទុកដោះស្រាយវិវាទនៃខេត្តក្រចេះ និងប្រជាពលរដ្ឋ ដែលមានចំនួនសរុប ៣៣៣ រូប។

ការចុះបំពេញបេសកកម្មនេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិច និងរស់នៅតំបន់ដាច់ស្រយាល សំដៅបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋមូលដ្ឋាន និងបង្កើនប្រសិទ្ធភាព ភាពសំបូរបែប និងឆាប់រហ័សនៃការដោះស្រាយវិវាទ។

នៅក្នុងការចុះបំពេញបេសកកម្មការងារក្នុងខេត្តក្រចេះនេះ ក្រុមការងារនៃ អ.ដ.ក. សង្កេតឃើញថា ថ្នាក់ដឹកនាំនៅមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋ បានសម្តែងនូវការគំាទ្រ និងការសាទរយ៉ាងខ្លាំង ចំពោះបេសកកម្មរបស់ក្រុមការងារនៃ អ.ដ.ក. ព្រមទាំងបានចូលរួម យ៉ាងសកម្មក្នុងការផ្តល់ធាតុ ចូលចំពោះការសិក្សាស្រាវជ្រាវអំពីអភិក្រមសមស្របនៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិច និងប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល់។

សូមបញ្ជាក់ផងដែរថា ខេត្តក្រចេះ គឺជាខេត្តគោលដៅទី៤ នៃគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅភាគឦសាន របស់ អ.ដ.ក. បន្ទាប់ពីខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ដែលក្រុមការងារនៃ អ.ដ.ក. បានចុះសិក្សាស្រាវជ្រាវ នាពេលកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង