**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ

លោកជំទាវ ជា សុផាកន្នី អញ្ជើញសំណេះសំណាលជាមួយដូនជី តាជី បងប្អូនកម្មករ កម្មការិនី ចែកមុងជ្រលក់ថ្នាំ និងដាំកូនឈើ នៅមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ លោកជំទាវ ជា សុផាកន្នី ភរិយាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយដូនជី តាជី បងប្អូនកម្មករ កម្មការិនី ចែកមុងជ្រលក់ថ្នាំ និងដាំកូនឈើ នៅមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកា ញឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លោកជំទាវ ម៉ុម ថានី ប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន លោក កៅ សុណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ម៉ម ច័ន្ទសិរីវឌ្ឍន: សមាជិកក្រុមប្រឹក្សា ខេត្ត ថ្នាក់ដឹកនាំ សមាជិក មន្រ្តីរាជការ នៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន។

បន្ទាប់ពីបានស្តាប់នូវមតិស្វាគមន៍របស់លោក កៅ សុណ្ណារិទ្ធ អភិបាលរងខេត្ត និងរបាយការណ៍ស្វាគមន៍របស់លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកា ញឹក ប៊ុនថា រួចមកលោកជំទាវ ជាសុផាកន្នី បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយលោកយាយ លោកតា បងប្អូនកម្មករ-កម្មការិនី នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ មិនត្រឹមតែជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏គួរឱ្យ ទាក់ទាញប៉ុណ្ណោះទេ តែក៏ជាបូជនីយដ្ឋានវប្បធម៌ដ៏ធំមួយរបស់កម្ពុជា។ ដូច្នេះទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិក្រៅពីទស្សនាទេសភាពធម្មជាតិ ហើយនោះក៏អាចចូលទៅទស្សនាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានេះដែលមានទេសភាពម្លប់ឈើត្រឈឹងត្រឈៃ សាកសមជាទីសម្មាទានសីល និងទីកន្លែងសក្ការៈសម្រាប់ប្រជាជនគ្រប់ទិសទី។

លោកជំទាវបានបន្តថា ពុទ្ធចក្រ និងអណាចក្រត្រូវដើរទន្ទឹមគ្នា និងអាស្រ័យគ្នាទៅវិញទៅមក ពុទ្ធចក្រជួយផ្នែកស្មារតីខាងផ្នែកទស្សនវិជ្ជា ដោយសារមានពុទ្ធចក្រទើបអាណាចក្រអាចរុងរឿងបាន។ ពុទ្ធសាសនានៅកម្ពុជាយើង បានការរីកចម្រើនមកដល់សព្វថ្ងៃនេះ ដោយកត្តាធំៗចំនួន៤ ដែលធ្វើឱ្យយើងសម្រេចបានសមិទ្ធផលធំៗជាបន្តបន្ទាប់ នោះគឺ៖ ទី១.កត្តាសន្តិភាព, ទី២.កត្តាសេរីភាពសាសនា, ទី៣.កត្តាលទ្ធភាព ដែលកើតចេញអំពីការកើនឡើងនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងទី៤.កត្តាវប្បធម៌នៃការចែករំលែក។ ដូច្នេះ ការអប់រំខាងសាសនាបានធ្វើឱ្យមនុស្សចេះជួយគ្នា គោរពគ្នា យោគយល់គ្នា ហើយកត្តាធំៗទាំង៤នេះ បានជួយឱ្យយើងរួមគ្នាកសាងសមិទ្ធផលធំៗជាបន្តបន្ទាប់។

ជាមួយគ្នានេះ ដើម្បីគិតគូរពីសុខទុក្ខ និងសុខមាលភាព នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងវស្សាន្តរដូវ ដែលកំពុងមានភ្លៀងធ្លាក់ជោគជាំ លោកជំទាវ និងគណៈអធិបតី ក៏បាននាំយកមុងជ្រលក់ចំនួន ១០០មុង, វ៉ែនតាចំនួន១០០, អង្ករចំនួន ៤០បាវ ស្មើនឹង ៤០០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ប្រគល់ដូនជី តាជី និងបងប្អូនកម្មករកម្មារនីដែលកំពុងសម្មាទានសីល និងបំរើការងារនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា។

ក្នុងឱកាសនោះដែរ គណៈប្រតិភូទាំងអស់ក៏បានអញ្ជើញទៅទស្សនា កន្លែងវិបស្សនា នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលជាគំនិតផ្តួចផ្តើមកសាងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ និងបន្តអញ្ជើញដាំដើមឈើជានិមិត្តរូប ដើម្បីបណ្តុះ ពន្លកនៃភាពស្អាត ភាពបៃតង និងចីរភាពជាពិសេសរួមចំណែកបង្កើនប្រភេទពូជឈើប្រណីត និងប្រភេទឈើផ្សេងៗ បន្ថែមលើវត្តមានរបស់រុក្ខជាតិនៅក្នុងព្រៃស្រាប់ និងបង្ហាញសម្រស់កាន់តែស្រស់ស្អាតបន្ថែមទៀត ទៅដល់ភ្ញៀវទេសចរដែលបានមកទស្សនាផងដែរ ៕   

អត្ថបទដែលជាប់ទាក់ទង