**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែ និងលើកទិសដៅបន្ត ឆ្នាំ២០២៤ ផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សថ្នាក់កណ្ដាល

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង បញ្ជស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវនគណបក្សថ្នាក់កណ្តាល បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែ និងលើកទិសដៅបន្តឆ្នាំ២០២៤ នៃផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឆាយ វណ្ណា ប្រធានផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សថ្នាក់កណ្តាល បានអានរបាយការណ៍ស្វាគមន៍ និងផ្សព្វផ្សាយសេចក្តីកំណត់ ស្តីពីតួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការរបស់ជំនួយការផ្នែកវប្បធម៌ និងសាសនានៃយុវជនគណបក្សថ្នាក់កណ្តាល។

ឯកឧត្តម ឆាយ វណ្ណា បានលើកឡើងពីតួនាទីស្នូលរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះ ប្រទេស និងប្រជាជនកម្ពុជា, ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងបាននាំយកសុខសន្តិភាពពេញលេញជូនជាតិកម្ពុជា។

ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា ទាំងអស់។

លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមជំនួយការទាំងអស់ ដែលមានសមាសភាពមកពីគ្រប់មជ្ឈដ្ឋាន គ្រប់ក្រសួងស្ថាប័ន គ្រប់ផ្នែក គ្រប់វិស័យ រួមទាំងវិស័យឯកជន ពោរពេញដោយសមត្ថភាពជំនាញ មានចំណេះដឹង និងបទពិសោធន៍ការងារខ្ពស់ក្នុងសង្គម ហើយបានស្មគ្រ័ចិត្តមកជួយការងារផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សថ្នាក់កណ្តាល ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សម្ភារ និងថវិកា សំដៅរួមចំណែកក្នុងការកសាង កម្លាំងយុវជន លើកកម្ពស់ស្មារ តីភ្ញាក់រលឹក ជំនឿជឿជាក់លើការដឹកនាំរបស់គណបក្ស ដើម្បីដណ្តើមប្រៀបខ្លាំង និងប្រៀបឈ្នះ ជូនគណបក្សជារៀងដរាបតទៅ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ ក៏បានរំលឹកអំពីគោលការណ៍សំខាន់ៗ របស់គណបក្សដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដូចជាសិល្បៈនៃការចែករំលែក យុទ្ធសាស្រ្តឈ្នះៗ គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ជាពិសេសសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភ្លឺស្វាងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។

មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ បានអំពាវនាវឱ្យក្រុមជំនួយការទាំងអស់ចាប់ផ្តើមបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន ស្មាគៀកស្មា និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គឺការគោរពវិន័យ ការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងត្រូវមានសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ច។ ហើយដើម្បីធានាឱ្យបានប្រៀបឈ្នះជាបន្តទៀត យើងទាំងអស់គ្នាជាសមាជិក សមាជិកាគណបក្ស ត្រូវបំផុសចលនា ដោយធ្វើសកម្មភាពគ្រប់រូបភាព និងត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ តាមគោលនយោបាយ និងសេចក្តីណែនាំរបស់គណបក្ស យកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគោរពជូន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសរក្សាសុខសន្តិភាព អភិវឌ្ឍប្រទេស បង្កើនជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែសម្បូរសប្បាយរុងរឿងថ្កើងថ្កានជានិច្ចនិរន្តរ៍ ៕

អត្ថបទដែលជាប់ទាក់ទង