**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

ឯកឧត្តម ឃួង ស្រេង ដឹកនាំប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខខេត្តព្រះវិហារ និងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានដឹកនាំប្រតិភូសាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូច អន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ១២៨ និងកងនគរបាលជាតិវរៈសេនាតូច ការពារព្រំដែនលេខ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។

ពីធីនេះបានធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្ថិតនៅអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសពីការសម្រេច បញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម។ តែមិនមែន មានន័យថា យើងឈប់អភិវឌ្ឍន៍នៅតាមព្រំដែននោះទេ យើងនៅតែអភិវឌ្ឍន៍នៅតាមព្រំដែន តែយើងអភិវឌ្ឍដោយខ្លួនឯង។ ដូច្នេះសូមកងទ័ពការពារព្រំដែនទាំងអស់ត្រូវយល់អោយបានច្បាស់ពីរឿងនេះ និងត្រូវពង្រឹងកិច្ចការពារទឹកដីអោយបានរឹងមាំ។

ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងពីការលះបង់គ្រប់យ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដើម្បីប្តូរប្រទេសកម្ពុជាពីប្រទេសដែលមានសង្គ្រាមកាប់សម្លាប់ពូជសាសន៍ឯងមកជាប្រទេស ដែលមានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃ។ ជាក់ស្តែងនៅពេលនេះប្រទេសកម្ពុជា មិនមែនមានការអភិវឌ្ឍតែនៅរាជធានីភ្នំពេញ ប៉ុណ្ណោះទេ សូម្បីតែនៅតាមតំបន់ដាច់ស្រយាលក៏មានការអភិវឌ្ឍរីកចំរើនដែរ។ នេះដោយសារតែប្រទេសមានសន្តិភាពពេញលេញ។

ឯកឧត្តមអភិបាលរាជធានី ក៏បានសូមអំពាវនាវអោយបងប្អូនកងទ័ពនៅជួរមុខនិងប្រជាពលរដ្ឋនៅជួរក្រោយ រួមគ្នា ការពារសន្តិភាពនេះអោយបានគង់វង់។សូមឱ្យកងទ័ពយើងរួមជាមួយប្រជាពលរដ្ឋគាំទ្រការកសាងព្រែកជីកហ្វូណន តេជោ ដែលជាការបម្រើផលប្រយោជន៌ប្រជាជនខ្មែរសុទ្ធសាទ។

ឯកឧត្តមអភិបាលរាជធានី បានមានប្រសាសន៍ទៀតថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើទោះបីជាប់រវល់ខ្លាំងពីកិច្ចការប្រទេសជាតិយ៉ាងណាក៏ដោយ ក៏សម្តេចនៅតែគិតគូរពីសុខទុក្ខរបស់បងប្អូនកងទ័ពយើងដែរ។ ជាក់ស្តែងនៅពេលនេះ សម្តេចនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជូនអំណោយដល់បងប្អូនកងទ័ពយើងក្នុងឱកាសបុណ្យភ្ញុំបិណ្យ ដែលអំណោយទាំងនេះរួមមាន៖ ឧបត្ថម្ភជូន កងពលធំអន្តរាគមន៍លេខ ៣ ថវិកាចំនួន ៤០.០០០.០០០រៀល ចាក់ដីក្រហម ផ្លូវចូលទំនប់ទឹក ទំនប់បង្ហោះរទឹក និងទីលានបាញ់គ្រាប់ពិត ថវិកាចំនួន ១២.២៥០ដុល្លារ, ឧបត្ថម្ភ ប្រេងម៉ាស៊ូតចំនួន ៦.០០០លីត្រ, មីចំនួន ៤០០កេសតូច, ទឹកត្រីទឹកស៊ីអ៊ីវចំនួន ២០០យួរ និងត្រីខកំប៉ុងចំនួន ១០០កេស។

កងពលតូចអន្តរាគមន៍លេខ៩ ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០រៀល សាងសង់វេទិកាបាញ់ស៊ីបគ្រាប់ពិត ថវិកាចំនួន ១៤.៥៥៤ដុល្លារ ប្រេងម៉ាស៊ូតចំនួន ៦.០០០លីត្រ, មីចំនួន ៩០០កេសតូច, ទឹកត្រីទឹកស៊ីអ៊ីវចំនួន ៦០០យួរ, ត្រីខកំប៉ុងចំនួន ១៦០កេស។

វរៈនគរបាលការពារព្រំដែន៧៩៣ ឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន ៦.០០០លីត្រ, មីចំនួន ៩០០កេសតូច, ទឹកត្រីទឹកស៊ីអ៊ីវចំនួន ៦០០យួរ និងត្រីខកំប៉ុងចំនួន ១៦០កេស។

ឧបត្ថម្ភជូនវរៈនគរបាលការពារព្រំដែន៧៩៣ ថវិកាចំនួន ១០.០០០.០០០រៀល សាងសង់ទំនប់បង្កៀរទឹកប៉ុស្តិ៍ព្រលានតាទុំ ថវិកាចំនួន ២.៥០០ដុល្លារ។ ឧបត្ថមប្រេងម៉ាស៊ូត ចំនួន ១.០០០លីត្រ, មីចំនួន ២០០កេសតូច, ទឹកត្រីទឹកស៊ីអ៊ីវចំនួន ១០០យួរ និងត្រីខកំប៉ុងចំនួន ៥០កេស។

យោធភូមិភាគ១ ថវិកាចំនួន ៥.០០០.០០០រៀល ឧបត្ថមជូនកងពលតូចអន្តរាគមន៍លេខ១២៨ ថវិកាចំនួន ៤០.០០០.០០០រៀល សាងសង់ផ្ទះនិងឃ្លាំងដាក់អាវុធ និងគ្រាប់ (ជូន៥០%សិន) ថវិកាចំនួន ៥៦.៦៩៦ដុល្លារ។ ឧបត្ដម
ប្រេងម៉ាស៊ូតចំនួន ៧.០០០លីត្រ, មីចំនួន ១.២០០កេសតូច, ទឹកត្រីទឹកស៊ីអ៊ីវចំនួន ១.០០០ យួរ និងត្រីខកំប៉ុងចំនួន ១៦០កេស។ វរៈសេនាតូចអន្តរាគមន៍លេខ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥វរៈ ក្នុង១វរៈ ឧបត្ថម្ភថវិកា ចំនួន ២០.០០០.០០០រៀល។ តំបន់ប្រតិបត្តិការសឹករង ស្ទឹងត្រែង ថវិកាចំនួន ២.០០០.០០០រៀល។ បុគ្គលិកមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ១៩នាក់ ក្នុងម្នាក់ៗទទួលបាន មីចំនួន ១កេសតូច, ត្រីខកំប៉ុងចំនួន ១យួរ និងថវិកាចំនួន ១០០.០០០រៀល។ ឧបត្ថមអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៧នាក់ ក្នុងម្នាក់ៗទទួលបានទឹកដោះគោឆៅ ១យួរ, មីចំនួន ១កេសតូច, ត្រីខកំប៉ុងចំនួន ១យួរ និងថវិកាចំនួន ៥០.០០០រៀល។ វត្តនៅក្រុងស្ទឹងត្រែង ចំនួន ៦វត្ត ក្នុង១វត្ត ប្រគេនអង្ករចំនួន ១០០គីឡូក្រាម និងបច្ច័យចំនួន ២.០០០.០០០រៀល។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានមានប្រសាសន៍ថា ការចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញជាមួយកងទ័ព ធ្វើឡើងក្នុងគោលដៅពង្រឹងពង្រីកចំណង សាមគ្គីភាព មិត្តភាព យ៉ាងជិតស្និទ្ធសំដៅជួយឧបត្ថម្ភទំនុកបម្រុងគាំទ្ររវាងស្ថាប័នស៊ីវិលជាមួយកងទ័ព អោយមាន ភាពស្អិតរមួតដូចទឹកនឹងត្រីដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ពឱ្យកាន់តែល្អប្រសើរឡើងក្នុងកិច្ចការពារបូរណភាពទឹកដី និងបន្តកសាងអង្គភាពរឹងមាំគ្រប់ផ្នែក។

លោកឧត្តមសេនីយ៍ទោ បានបន្តថា កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ទទួលបានអំណោយតាមរយៈរដ្ឋបាលរាជធានីភ្នំពេញចំនួន១៤លើកហើយ។ លោកសូមប្តេជ្ញា ការពារសន្តិភាព ការពារ ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្ស ប្តេជ្ញាការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោតស្របច្បាប់ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្តេជ្ញា ប្រឆាំងដាច់ខាតរាល់ការញុះញង់ ពីពួគអគតិដែលគិតមិនល្អលើរាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតបុគ្គល ឬក្រុមអមិត្តណាដែលមានគំនិតផ្តួលរំលំរាជរដ្ឋាភិបាល ប្តេជ្ញាកម្ទេសចោលរាល់ជនណាមួយដែលបង្កអស្ថេរិភាពនៅក្នុងប្រទេស ប្តេជ្ញា កម្ទេសចោលពួកឧទ្ទាមមានឧបាយកលធ្វើបដិវត្តន៍ពណ៌។ គាំទ្រពេញទំហឹងក្នុងការសម្រេចចិត្តរបស់ សម្តេចតេជោ និង សម្តេចធិបតី ដែលបានយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតដល់ប្រជាជនលើបញ្ហាទឹកដី ព្រមទាំងភាពចាំបាច់ខាងនយោបាយដើម្បី ដកអាវុធចេញពីដៃពួកជ្រុលនិយម កុំឱ្យមានលទ្ធភាពប្រើប្រាស់ (CLV-DTA) បោកប្រាស់ប្រជាជនកម្ពុជាតទៅ ទៀត ដោយកម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណរវាង កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤ ហើយបន្តអភិវឌ្ឍលើទឹកដីរបស់ខ្លួន ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្រប ខណ្ឌទ្វេភាគីរវាងប្រទេសនិងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង