អ៊ីស្រាអែល ជំរុញឱ្យអ្នកស្រុក S. Lebanon ជម្លៀសចេញជាបន្ទាន់ មុនពេលមានការវាយប្រហារតាមអាកាសយ៉ាងទូលំទូលាយ
ហ្សេរុយសាឡឹម៖ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari កាលពីថ្ងៃចន្ទ បានជំរុញឱ្យប្រជាជននៅភាគខាងត្បូងប្រទេសលីបង់ ចាកចេញពីផ្ទះរបស់ពួកគេជាបន្ទាន់ មុនពេលមានការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល នៅក្នុងតំបន់នោះ។
លោក Daniel Hagari បានព្រមានថា ការវាយប្រហារតាមអាកាសទូលំទូលាយ នឹងចាប់ផ្តើមក្នុងពេលដ៏ខ្លី ដោយផ្តោតលើទ្រព្យសម្បត្តិរបស់ក្រុម Hezbollah ដែលមានទីតាំងនៅផ្ទះ និងអគារផ្សេងទៀតយ៉ាងទូលំទូលាយនៅទូទាំងប្រទេសលីបង់។
លោកបានបន្តថា យើងណែនាំជនស៊ីវិលមកពីភូមិលីបង់ដែលមានទីតាំងនៅ និងក្បែរអគារ និងតំបន់ដែលប្រើប្រាស់ដោយក្រុមហេសបូឡា សម្រាប់គោលបំណងយោធា ដូចជាកន្លែងប្រើប្រាស់សម្រាប់រក្សាទុកអាវុធ ដើម្បីផ្លាស់ទីចេញពីផ្លូវគ្រោះថ្នាក់ជាបន្ទាន់ ដើម្បីសុវត្ថិភាពរបស់ពួកគេ។
លោក Daniel Hagari បបានបន្ថែមថា កងទ័ពអ៊ីស្រាអែលបានរកឃើញថា ក្រុម Hezbollah បានត្រៀមខ្លួនបើកការវាយប្រហារលើអ៊ីស្រាអែល។
នៅព្រឹកថ្ងៃច័ន្ទ អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសថ្មីមួយនៅភាគខាងត្បូងប្រទេសលីបង់ និងជ្រលង Beqaa។ យោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងរបស់ខ្លួនកំពុងធ្វើការវាយប្រហារយ៉ាងទូលំទូលាយលើគោលដៅភេរវកម្មដែលជាកម្មសិទ្ធិរបស់ក្រុមហេសបូឡា។